ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិ បាលអូស្ត្រាលីចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សរុបចំនួន ៥.២ លានដូស ជូនវៀតណាមនិងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនធំ។
ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Robyn Mudie (រូបថត៖ VOV)

នារសៀលថ្ងៃទី ១៥ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Robyn Mudie។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានខែដើមដំបូងនៃឆ្នាំនេះនៅតែមានការកើនឡើងយ៉ាងខ្លាំង ពោលគឺកើនឡើងជិត ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាជួបប្រទះនឹងការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ក៏ដោយ។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ថា ភាគីទាំងពីរនៅតែមានសក្កានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពវៀតណាម - អូស្ត្រាលីសម្រាប់ដំណាក់កាល ២០២០-២០២៣; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ រួមទាំងស្នើឱ្យទីក្រុងកង់បេរ៉ាធ្វើការពិចារណាបើកទីផ្សារផលិត ផលកសិកម្មនិងជលផលមួយចំនួនសម្រាប់នាំចេញរបស់វៀតណាម បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅអូស្ត្រាលី ក៏ដូចជា បង្កើនអាហារូបករណ៍ដល់និស្សិត វៀត ណាមនិងបន្តផ្តល់អាទិភាពដល់ជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សរុបចំនួន ៥.២ លានដូស ជូនវៀតណាមនិងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនធំ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោកស្រី Robyn Mudie បានបញ្ជាក់ថា អូស្ត្រាលីនឹងបន្តគាំទ្រវៀត ណាមជាមួយវ៉ាក់សាំងបង្ការកូវីដ ១៩ ឧបករណ៍វេជ្ជសាស្ត្រនិងជួយបង្កើនសមត្ថភាពសុខាភិបាល។ លោកឯកអគ្គរដ្ឋទូតក៏បានមានប្រសាសន៍ថា អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមឱ្យឈានដល់កម្រិតថ្មីនាពេលខាងមុខនេះ។ ទន្ទឹមជាមួយគ្នានោះ លោកបានស្នើឱ្យវៀតណាមគាំទ្រការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបញ្ហាប្រែប្រួលអាកាសធាតុ ជាពិសេសនៅក្នុងសន្និសីទ COP ២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចក្រភពអង់គ្លេសនៅខែវិច្ឆិកាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ