ពង្រឹងភាពជាអ្នកដឹកនាំនិងការសាមគ្គីភាព ឯកភាពក្នុងបក្សកុម្មុយនិស្តវៀតណាម

ពង្រឹងភាពជាអ្នកដឹកនាំនិងការសាមគ្គីភាព ឯកភាពក្នុងបក្សកុម្មុយនិស្តវៀតណាម - ảnh 1
ថ្នាក់ដឹកនាំបក្ស រដ្ឋ រួមទាំងអតីតថ្នាក់ដឹកនាំ គោរពទង់ជាតិមុននឹងមហាសន្និបាតបក្សលើកទី១២ដែលបានប្រារព្ធនាដើមឆ្នាំ២០១៦នេះ

(VOVworld)-នាថ្ងៃទី៣០តុលា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបាន
 ចេញផ្សាយនូវសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី៤គណៈកម្មាធិការមជ្ឈឹមបក្ស
នីតិកាលទី១២ ស្តីពីការពង្រឹងបក្ស រាំងស្កាត់និងរុញថយក្រោយការធ្លាក់ចុះអំពីសតិ
 អារម្មណ៍នយោបាយ សីលធម៍ របៀបរស់នៅនិងបម្រែបម្រួលផ្ទៃក្នុង។ សេចក្តីសម្រេច
 ចិត្តនេះ បានផ្តោតសំខាន់លើការជំនះពុះពារភាពអន់ខ្សោយក្នុងការការងាររៀបចំ
កម្មាភិបាលនិងការគ្រប់គ្រងកម្មាភិបាល​ កសាងក្រុមកម្មាភិបាល បក្ខជន ជាពិសេស
 គឺថ្នាក់ដឹកនាំឲ្យមានឬទ្ធានុភាពនយោបាយរឹងមាំ មានសីលធម៌ មានការទទួលខុស
ត្រូវ មានសមត្ថភាពនិងជានិច្ចកាលយកផលប្រយោជន៍របស់សមូហភាព​​និងប្រទេស
 ជាតិជាចម្បង។ សេចក្តីសម្រេចចិត្តនេះបានសំណូមពរឲ្យពង្រីកនូវតួនាទីនិងការ
ទទួល ខុសត្រូវរបស់ស្ថាប័នសារព័ត៌មានក្នុងការតស៊ូបង្ការប្រឆាំងភាពអនខ្សោយ
 អំពើពុក រលួយ ខ្ជះខ្ជាយ។ សេចក្តីសម្រេចចិត្តក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំ
បក្ខជនគ្រប់ជាន់ ថ្នាក់ ម្ចាស់ការត្រៀមរៀបចំរាល់វិធានការជាក់ស្តែង ដើម្បីទប់ទល់
ទៅនឹងទស្សនៈខុស ឆ្គង ឧបាយកលបំភ្លើសការពិតរបស់អានុភាពអមិត្ត។

        គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមជឿជាក់ថា ដោយប្រពៃណី
 បដិវត្តន៍រុងរឿងនិងលក្ខណៈស្អាតស្អំរបស់បក្សព្រមទាំងការដឹកនាំដ៏ឈ្លាសវៃនោះ
ពិតប្រាកដថា បក្សទាំងមូលនឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ចនៃ
 សេចក្តីសម្រេចចិត្ត ដើម្បីបក្សកុម្មុយនិស្តវៀតណាមកាន់តែមាំមួនអំពីនយោបាយនិង
 សតិអារម្មណ៍ សក្តិសមទៅនឹងការជឿទុកចិត្តរបស់ប្រជាជនគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ