ពង្រឹងសកម្មភាពថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់ប្រជាជនក្រីក្រនិងជនជាតិភាគតិច

(VOVWORLD) -  នាព្រឹកថ្ងៃទី២០ខែមករា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Tri។  ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh បានផ្តល់អំណោយចំនួន១៥០កញ្ចប់ ដល់គ្រួសារ គោលនយោបាយ គ្រួសារក្រីក្រ នៅស្រុក Dakrong  ខេត្ត Quang Tri ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក ២០១៩។

ពង្រឹងសកម្មភាពថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់ប្រជាជនក្រីក្រនិងជនជាតិភាគតិច - ảnh 1 ទិដ្ឋភាពនៃពិធីជូនអំណោយសម្រាប់កម្មករ និយោជិក (រូបថតៈ TTXVN)

នាព្រឹកថ្ងៃទី២០ខែមករា លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយ សម្រាប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំវៀតណាម; ទៅសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណី សម្រាប់គ្រួសារអ្នកម្តាយវីរៈភាព Vo Thi Anh  ដែលមានកូនជាយុទ្ធជនពលីក្នុងសង្គ្រាមការពារព្រំដែនភាគនីរតី និងគ្រួសារលោក Tran Minh Son អតីតយុទ្ធជន ធ្លាប់ចូលរួមសង្គ្រាមការពារព្រំដែនភាគនីរតី ដែលរស់ នៅទីរួមស្រុក Nui Sap ស្រុក Thoai Son ខេត្ត An Giang។

បន្ទាប់ពីបានទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់គ្រួសារគោលនយោបាយលើទូទាំងទីរួមស្រុក Nui Sap មក ប្រ ធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រ ពៃណី និងជូនអំណោយចំនួន ២០០ កញ្ចប់ សម្រាប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំលើទូទាំងស្រុក Thoai Son ផងដែរ។

ក៏នាព្រឹកថ្ងៃទី២០ខែមករា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Tri។  ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh បានផ្តល់អំណោយចំនួន១៥០កញ្ចប់ ដល់គ្រួសារគោលនយោ បាយ គ្រួសារក្រីក្រ នៅស្រុក Dakrong  ខេត្ត Quang Tri ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក ២០១៩។

មុននោះ នារសៀលថ្ងៃទី ១៩ ខែមករា ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានអញ្ជើញចចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី និងបានផ្តល់អំណោយដល់កម្មករមានស្ថានភាពលំបាកនៅខេត្ត Hai Duong ។ នៅឆ្នាំនេះ សហភាពពលកម្មនៅគ្រប់លំដាប់ថ្នាក់ ខេត្ត Hai Duong បានរៀបចំពិធីបុណ្យតេតជួបជុំ សម្រាប់សមាជិកសហជីព ជិត ២.៧០០ នាក់ ដែលមានស្ថានភាពលំបាក ដោយតម្លៃសរុបឡើងទៅ១,៣ លាន ដុង។  ទន្ទឹមជាមួយគ្នានោះ ខេត្តក៏បានរៀបចំកម្មវិធីជួបជុំ ជូនអំណោយ និងជូនសំបុត្ររថយន្ដសម្រាប់សមាជិកសហជីពនិងពលករជិត ១៤០ម៉ឺន នាក់ អាចត្រលប់មកស្រុកកំណើតវិញ ដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ដោយចំនួនទឹកប្រាក់ឡើងដល់ ៥៤,៤ពាន់លានដុង។

អញ្ជើញវាយតម្លៃអំពីការងារថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណី សម្រាប់ពលករ និយោជិកឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានសម្តែងនូវបំណងប្រាថ្នាថា បញ្ចប់ពេលសម្រាកពីបុណ្យតេត ពលករ នឹងត្រឡប់ មក រកការងារដោយស្មារតីថ្មី។ លោក Truong Hoa Binh មានប្រសាសន៍ថា៖ “ខ្ញុំក៏សូមក្រើនរំលឹកផងដែរថាមានកន្លែងជាច្រើន ដែលក្រុមហ៊ុនមិន យក ចិត្តទុកដាក់ដល់អត្ថប្រយោជន៍របស់និយោជិក។ ខ្ញុំស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហជីពនិងនិយោជិកឲ្យមានភាពសម្របសម្រួលគ្នាយ៉ាងល្អ ដើម្បីថែទាំបុណ្យតេតជូនពលករ និយោជិក។ ជាពិសេសគឺ ការការពារសិទ្ធិស្របច្បាប់រួមទាំងការថែរក្សាភាពសប្បាយរីក រាយទៀតផង”។

ក្នុងថ្ងៃទី១៩ខែមករានេះ លោក Nguyen Hoa Binh ប្រធានតុលាការប្រ ជាជនកំពូលបានអញ្ជើញទៅសាកសួរសុខទុក្ខនិងចែកអំណោយ ដល់គ្រួ សារឆ្នើមជនជាតិ Raglai នៅឃុំ Loi Hai ស្រុក Thuan Bac ។ លោក Nguyen Hoa Binh បានជូនពរឲ្យបងប្អូនមាមីង ឈានចូលឆ្នាំថ្មី ២០១៩ នឹងទទួលបានជីវភាពរស់នៅសម្បូរធូធារជាង ក្រុមគ្រួសារជួបតែសេចក្តីសុខ ចម្រូងចម្រើនជាមិនខាន។

ក្នុងថ្ងៃដដែល លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានអញ្ជើញចូលរួមពិធីបុណ្យជួបជុំចូលឆ្នាំថ្មីប្រពៃណី ២០១៩ នៅខេត្ត Soc Trang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ