ពង្រាងសេចក្តីសំរេចចិត្តរបស់ប៉ាឡេស្ទីនមិនត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័ត
|
ពង្រាងសេចក្តីសំរេចចិត្តរបស់ប៉ាឡេស្ទីនមិនត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័ត (Xinhua) |
Vovworld-នាព្រឹកថ្ងៃទី៣១ធ្នូ(តាមម៉ោងហាណូយ)ប្រទេសចំនួន១៥នៃក្រុម
ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រជុំបោះឆ្នោតស្ដីពីពង្រាងសេចក្តី
សំរេចចិត្តដោយ Jordan តាងនាមឲ្យរដ្ឋអំណាចប៉ាឡេស្ទីនដាក់ជូនដែលទាក់ទិន
ដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ។ ដូចនឹងការព្យាករណ៍របស់មជ្ឈដ្ឋានអ្នក
សង្កេតការណ៍ ពង្រាងសេចក្តីសំរេចចិត្តនេះមិនបានអនុម័តដោយសារទទួលបានត្រឹមតែ៨លើ១៥សម្លេងគាំទ្រ។ អាមេរិកនិងអូស្ត្រាលីបានបោះសម្លេងប្រឆាំង
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៥ទៀតបានបោះសន្លឹក
អនុបវាទក្នុងនោះមានអង់គ្លេស។ កិច្ចប្រជុំបានប្រព្រឹត្តទៅមួយថ្ងៃបន្ទាប់ពី Jordan
ដំណាងឲ្យក្រុមប្រទេសអារាប់ដាក់ជូនស្ថាប័នសិទ្ធិអំណាចបំផុតរបស់អង្គការ
សហប្រជាជាតិតាងនាមឲ្យប៉ាឡេស្ទីនពង្រាងសេចក្តីសំរេចចិត្តថ្មីសំដៅបញ្ចប់ការ
ទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលនៅដែនដីប៉ាឡេស្ទីននិងទទួលស្គាល់ខ្សែព្រំដែន
ឆ្នាំ១៩៦៧បើកផ្លូវឲ្យការបង្កើតរដ្ឋប៉ាឡេស្ទីបឯករាជ្យ៕