ពង្រឹងសមត្ថភាពស្រាវជ្រាវអំពីចំនួនប្រជាជននិងការអភិវឌ្ឍ រហូតដល់ឆ្នាំ ២០៣០

(VOVWORLD) - ក្រោយរយៈពេល ៥ ឆ្នាំទៀត ប្រទេសទាំងមូល មានអង្គការពី ២ ទៅ ៥ ដែលមានសមត្ថភាពពេញលេញក្នុងការសិក្សាស្រាវជ្រាវអំពីចំនួនប្រជាជន និងអភិវឌ្ឍន៍ ហើយដល់ឆ្នាំ២០៣០ មាន អង្គភាពដូច្នេះចំនួនពី៥ ទៅ ៨។
ពង្រឹងសមត្ថភាពស្រាវជ្រាវអំពីចំនួនប្រជាជននិងការអភិវឌ្ឍ រហូតដល់ឆ្នាំ ២០៣០ - ảnh 1 (រូបថត៖ Tuyengiao.vn)

នាយករដ្ឋមន្រ្តីវៀតណាមទើបតែបានអនុម័តលើផែនការ“ ពង្រឹងសមត្ថភាពស្រាវជ្រាវអំពីចំនួនប្រជាជន និងការអភិវឌ្ឍរហូតដល់ ឆ្នាំ ២០៣០”។ ផែនការនេះមានគោលបំណងពង្រឹងសមត្ថភាពស្រាវជ្រាវនិងការអភិវឌ្ឍ កែលម្អមូលដ្ឋានសំភារៈ ពង្រឹងសមត្ថភាព ជំនាញស្រាវជ្រាវយ៉ាងស៊ីជម្រៅ ជំរុញការស្រាវជ្រាវលើគ្រប់ជ្រុងជ្រោយអំពីចំនួនប្រជាជន និងអភិវឌ្ឍន៍ ដើម្បីផ្ដល់មូលដ្ឋានវិទ្យាសាស្ត្រនិងជាក់ស្តែងសម្រាប់ការអនុវត្តដំណោះស្រាយ ឆ្ពោះទៅគោលដៅដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រចំនួនប្រជាជនវៀតណាមនាឆ្នាំ ២០៣០។ ផែនការនេះបានដាក់ចេញគោលដៅជាក់ស្ដែងដល់ឆ្នាំ២០២៥ និងឆ្នាំ២០៣០។

អាស្រ័យហេតុនេះ ក្រោយរយៈពេល ៥ ឆ្នាំទៀត ប្រទេសទាំងមូល មានអង្គការពី ២ ទៅ ៥ ដែលមានសមត្ថភាពពេញលេញក្នុងការសិក្សាស្រាវជ្រាវអំពីចំនួនប្រជាជន និងអភិវឌ្ឍន៍ ហើយដល់ឆ្នាំ២០៣០ មាន អង្គភាពដូច្នេះចំនួនពី៥ ទៅ ៨។ ដល់ឆ្នាំ២០៣០ការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្តីពីចំនួនប្រជាជន និងការអភិវឌ្ឍនឹងត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍន៍ស្របតាមស្តង់ដារតំបន់ និងពិភពលោក។បច្ចេកវិទ្យាជីវវេជ្ជសាស្រ្តស៊ីជ្រៅក្នុងការថែទាំសុខភាពសម្រាប់ជំចាស់ជរា នឹងត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍតាមស្រង់ដារពិភពលោក ហើយត្រូវបានអនុវត្តន៍នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ