ពាណិជ្ជកម្មវៀតណាម-អាមេរិកមុនកិច្ចព្រមព្រៀងTPP៖យថាទស្សន៍និងការសាកល្បង

ពាណិជ្ជកម្មវៀតណាម-អាមេរិកមុនកិច្ចព្រមព្រៀងTPP៖យថាទស្សន៍និងការសាកល្បង - ảnh 1
ល្បឿនកំណើននៃការនាំចេញរបស់វៀតណាមទៅអាមេរិកឡើងយ៉ាងខ្លាំងក្លា (រូបថត៖KT)


(VOVworld) - សិក្ខាសាលាដោយប្រធានបទ “ពាណិជ្ជកម្មវៀតណាម-អាមេរិកមុន
កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកTPP៖យថាទស្សន៍និងការសាកល្បង” ត្រូវបានរៀបចំ
ឡើងនាព្រឹកថ្ងៃទី២៥ វិច្ឆិកា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។នៅទីនេះ
បណ្ដាដំណាងបានចាត់ទុកថា បើទោះបីជាល្បឿនកំណើននៃការនាំចេញរបស់វៀត
ណាមទៅអាមេរិកឡើងយ៉ាងខ្លាំងក្លាក្ដី ប៉ុន្តែតំលៃនិងកម្រិតជះឥទ្ធិពលនៅទាប។នា
ពេលខាងមុខការចុះហត្ថលេខាលើកិច្ចព្រមព្រៀងTPPគឺជាឱកាសធំសំរាប់វៀត
ណាមនាំចេញទំនិញទៅអាមេរិក។តាមលោក Patrick Twall អនុព័ន្ធពាណិជ្ជកម្មនៃ
អគ្គស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថា ដើម្បីឆ្លៀតយក
ឱកាសនេះ អង្គភាពអាជីវកម្មវៀតណាមត្រូវផ្ទេប្ដូររចនាសម្ព័ន្ធនៃមុខទំនិញនាំចេញ
ដូចជា បង្កើនផលិតផលមានតំលៃបន្ថែម លើកកំពស់គុណភាពផលិតផល ជាដើម។
ទន្ទឹមនឹងនោះ អង្គភាពអាជីវកម្មវៀតណាមត្រូវធានាពេលវេលាប្រគល់ទំនិញ បណ្ដា
លិខិតទទួលស្គាល់ទាក់ទិនដល់គុណភាព ប្រភពផលិតផល របៀបទូទាត់និង ប្រ
គល់ ទទួលទំនិញដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកនាំចូលអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ