ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមក្នុងឆ្នាំ ២០២៣ អាចមានកំណើនជាង ១,៥ ដងបើប្រៀបធៀងនឹងឆ្នាំ ២០២២

(VOVWORLD) - ជាមួយនឹងល្បឿនកំណើន ២០% ប្រចាំឆ្នាំ នោះ Emarketer ដែលជាសហគ្រាសមួយ ក្នុងចំណោមសហគ្រាសផ្គត់ផ្គង់ដំណោះស្រាយម៉ាខិតធីងរឌីជីថលជួរមុខពិភពលោកបានវាយតម្លៃ និងរៀបចំណាត់ថ្នាក់វៀតណាមក្នុងចំណោមប្រទេសទាំង ៥ ដែលមានល្បឿនកំណើនពាណិជ្ជកម្មអេឡិចត្រូនិកខ្លាំងបំផុតនៅលើពិភពលោក។
 

ក្នុងឆ្នាំ ២០២២ ទំហុំទីផ្សារពាណិជ្ជកម្មអេឡិចត្រូលក់រាយរបស់វៀតណាមត្រូវបានប៉ាន់ស្ថានថានឹងសម្រេចបាន ១៦,៤ ពាន់លានដុង ស្រូបយក ៧,៥% នៃប្រាក់ចំណូលនៃទំនិញ និងសេវាកម្មប្រើប្រាស់របស់ប្រទេសទាំងមូល។ ជាមួយនឹងល្បឿនកំណើន ២០% ប្រចាំឆ្នាំ នោះ Emarketer ដែលជាសហគ្រាសមួយ ក្នុងចំណោមសហគ្រាសផ្គត់ផ្គង់ដំណោះស្រាយម៉ាខិតធីងរឌីជីថលជួរមុខពិភពលោកបានវាយតម្លៃ និងរៀបចំណាត់ថ្នាក់វៀតណាមក្នុងចំណោមប្រទេសទាំង ៥ ដែលមានល្បឿនកំណើនពាណិជ្ជកម្មអេឡិចត្រូនិកខ្លាំងបំផុតនៅលើពិភពលោក។ លោក Ha Anh Tuan សមាជិកគណៈកម្មាធិការសម្ព័ន្ធសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមបានវាយតម្លៃថា៖

“ពីមុន តាមរយៈផ្សារពាណិជ្ជកម្មអេឡិចត្រូនិក យើងអាចទាក់ទងជាមួយអតិថិជនប្រហែល ២០ លាននាក់។ ប៉ុន្តែជាមួយនឹងមូលដ្ឋានគ្រឹះនៃបណ្តាញសង្គម ដូចជា Tiktok នោះ  យើងអាចទាក់ទងជាមួយអតិថិជនរហូតដល់ ៣០ លាននាក់។ ល្បឿនកំណើនក្នុងឆ្នាំ ២០២៣ អាចសម្រេចបាន ៥០% បើប្រៀបធៀបនឹងឆ្នាំ ២០២២។ នៅពេលដែលពាណិជ្ជកម្មអេឡិចត្រូនិកអភិវឌ្ឍន៍ដូច្នេះ អ្នកលក់នឹងទទួលបានការបញ្ជាទិញយ៉ាងច្រើនកុះករផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ