ពុទ្ធសាសនាវៀតណាមសាមគ្គីជាមួយពុទ្ធសាសនានៃប្រទេសដទៃដើម្បីកសាង ពិភពលោកប្រកបដោយសុខសន្តិភាព
(VOVWORLD) - វៀតណាម ចិន កម្ពុជា ឡាវនិងថៃ មានទំនាក់ទំនងដ៏ល្អប្រសើរប្រកបដោយចីរភាពជានិច្ច ដោយបានរួមកម្លាំងគ្នា ស្ថាបនាសុខសន្តិភាពក្នុងតំបន់។ ពុទ្ធសាសនាវៀតណាមនិងពុទ្ធសាសនានៃ បណ្ដាប្រទេសទាំងនេះ ក៏មានទំនាក់ទំនងជិតស្និទ្ធដោយរួមគ្នាពូនជ្រុំអោយស្មារតី មនុស្សសាស្ត្រនៃពុទ្ធសាសនាផងដែរ។
នារសៀលថ្ងៃទី១២ ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលលោក Vu Chien Thang បានទទួលជួបជាមួយគណៈប្រតិភូពុទ្ធសាសនានិងគណៈកម្មា ធិការចលនាមហាជននៃបក្សកុម្មុយនិស្តចិន គណៈប្រតិភូពុទ្ធសាសនាកម្ពុជានិង ក្រសួងធម្មការនិងសាសនាកម្ពុជា គណៈប្រតិភូពុទ្ធសាសនាឡាវនិងគណៈកម្មា ធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេស គណៈប្រតិភូពុទ្ធសាសនាថៃនិង តំណាងពុទ្ធសាសនាថេរវាទ ក្នុងឱកាសអញ្ជើញមកចូលរួមមហាពិធីវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ២០១៩។
លោក Vu Chien Thang បានអះអាងថា វៀតណាម ចិន កម្ពុជា ឡាវនិងថៃ មានទំនាក់ទំនងដ៏ល្អប្រសើរប្រកបដោយចីរភាពជានិច្ច ដោយបានរួមកម្លាំងគ្នា ស្ថាបនាសុខសន្តិភាពក្នុងតំបន់។ ពុទ្ធសាសនាវៀតណាមនិងពុទ្ធសាសនានៃ បណ្ដាប្រទេសទាំងនេះ ក៏មានទំនាក់ទំនងជិតស្និទ្ធដោយរួមគ្នាពូនជ្រុំអោយស្មារតី មនុស្សសាស្ត្រនៃពុទ្ធសាសនាផងដែរ។
ចំណែកឯបណ្ដាប្រធានគណៈប្រតិភូពោលខាងលើ បានវាយតម្លៃខ្ពស់ ចំពោះការងាររៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៩ ហើយសម្ដែងនូវការចាប់ អារម្មណ៍ចំពោះប្រទេសវៀតណាមស្រស់ស្អាតនិងរួសរាយរាក់ទាក់។ បណ្ដា ប្រធានគណៈប្រតិភូបានចាត់ទុកថា ការរៀបចំមហាពិធីវិសាខបូជាអង្គការសហ ប្រជាជាតិនៅវៀតណាមមិនត្រឹមតែរួមចំណែកទៅក្នុងខឿនសន្តិភាពនៃប្រទេស មួយប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសន្តិភាពនិងសាមគ្គីភាពសម្រាប់មនុស្សលោក ទាំងមូលទៀតផង៕