ពិធីកោតសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ បានអញ្ជើញចូលរួមក្នុងពិធីកោតសរសើរសមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ពិធីកោតសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1

ការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅខាងក្រៅប្រទេសវៀត ណាម គឺជាការអនុវត្តជាក់ស្តែង “ផែនការមេស្តីពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ” ដែលការិយាល័យនយោបាយបានអនុម័តតាំងពីឆ្នាំ ២០១៣ មក។

នៅក្នុងពិធីកោតសរសើរ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំបូងគួរជាទីលើកទឹកចិត្តរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំណុះក្រសួងការពារប្រទេស ដែលបានបញ្ចប់ដោយជោគជ័យនូវភារកិច្ចដែលអង្គការសហប្រជាជាតិនិងវៀតណាមបានប្រគល់។ អង្គការសហប្រជាជាតិបានផ្ញើលិខិតជាច្រើនដងដើម្បីអរគុណ វៀតណាមចំពោះការរួមចំណែកជាក់ស្តែងនិងមានប្រសិទ្ធភាព។

លោកប្រធានរដ្ឋជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ ដែលដឹកនាំផ្ទាល់គឺគណៈកម្មការយោធាបក្សមជ្ឈឹមនិងក្រសួងការពារប្រទេស កិច្ចសហប្រតិបត្តិការនិងការគាំទ្រពីអង្គការសហប្រជាជាតិនិងប្រទេសជាដៃគូ កម្លាំងមួកខៀវរបស់វៀតណាមនឹងបំពេញតួនាទីជា “អ្នកនាំសារសន្តិភាព” របស់វៀតណាមនៅតាមបណ្តាស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ