ពិធីគោរពវិញ្ញាណក្ខ័ន្ធបញ្ចុះអិដ្ឋធាតុរបស់កងស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា
(VOVworld) - ក្នុងឱកាសរំលឹកអនុស្សាវរីយ៍លើកទី៦៧នៃទិវាយុទ្ធជនពលី ពិការ នា
ថ្ងៃទី២៥ កក្កដា នៅឈាបនដ្ឋានយុទ្ធជនពលីនៅស្រុក Hon Dat ខេត្ត Kien Giang ភាគ
ខាងត្បូងវៀតណាម គណៈកម្មាធិការប្រជាជនខេត្ត បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ
និងបញ្ចុះអិដ្ឋធាតុរបស់កងស្ម័គ្រចិត្ត បណ្ដាអ្នកជំនាញចំនួន៥៨នាក់ដែលបានពលីជីវិត
ក្នុងដំណាក់កាលសង្គ្រាមនៅកម្ពុជា។នាព្រឹកថ្ងៃនេះដែរ នៅឈាបនដ្ឋាន Tam Nong
ខេត្ត Dong Thap បានរៀបចំពិធីរគោរពវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអិដ្ឋធាតុរបស់កងស្ម័គ្រចិត្ត
វៀតណាមចំនួន១១៩នាក់ ដែលបានពលីជីវិតនៅកម្ពុជា។
|
ពិធីរគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអិដ្ឋធាតុរបស់កងស្ម័គ្រចិត្តវៀតណាមនៅឈាបនដ្ឋាន Tam Nong ខេត្ត Dong Thap (រូបថត៖CPV) |
នាថ្ងៃដដែរ នៅឈាបនដ្ឋានយុទ្ធជនពលីទួលទី៨២ ស្រុក Tan Bien ខេត្ត Tay Ninh គណៈ
កម្មាធិការប្រជាជនខេត្តសហការជាមួយបញ្ជាការដ្ឋានយោធាភូមិភាគទី៧ បានរៀបចំ
ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអិដ្ឋធាតុបស់កងស្ម័គ្រចិត្តវៀត ណាមចំនួន២០៦នាក់ ដែលបានពលីជីវិតនៅសមរភូមិកម្ពុជាក្នុងបណ្ដាដំណាក់កាល៕