ពិធីចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នានិងប្រគល់ពានរង្វាន់បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ២០១៥

ពិធីចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នានិងប្រគល់ពានរង្វាន់បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ២០១៥ - ảnh 1
ទិដ្ឋភាពនៃពិធី (រូបថតៈ vietnamnet.vn/)


(VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទអាស៊ាន TELMIN ២០១៥ ដែលកំពុង
ប្រព្រឹត្តទៅនៅទីក្រុង Da Nang ប្រទេសវៀតណាម នារសៀលថ្ងៃទី២៦វិច្ឆិកា ប្រទេសអាស៊ាននានានិងសហភាព​ទូរគមនាគមន៍​អន្តរជាតិ ITU បានដំណើរ
ការ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការងារបច្ចេកវិទ្យា
ព័ត៌មាននិងផ្សព្វផ្សាយសម្រាប់ដំណាក់កាល២០១៦-២០១៨។ អនុស្សារណៈ
នេះរួម ចំណែក បង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីនានាលើវិស័យអភិវឌ្ឍន៍
បច្ចេកវិទ្យា ព័ត៌មាននិងផ្សព្វផ្សាយ ព្រមទាំងរួមចំណែកអនុវត្តជាក់ស្តែងនូវ
ទស្សនវិស័យ របស់ថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានអាស៊ាន
(TELMIL) ក៏ដូច ជាគោលដៅផ្សាភ្ជាប់បច្ចេកវិទ្យាទៅកាន់មនុស្សគ្រប់រូបនៅ
លើពិភពលោកផងដែរ។

        ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយអាស៊ាន (ASEAN
ICT AWRDS-AICTA 2015) ក៏បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៦វិច្ឆិកាផងដែរ។ ពាន រង្វាន់នេះគឺសំដៅស្វែងរកនិងលើកដំកើងរាល់ផលិតផល និងដំណោះស្រាយ បច្ចេកវិទ្យាព័ត៌មានដែលមានចរិតលក្ខណៈច្នៃប្រឌិត និងបានអនុវត្តជាក់ស្តែង
ក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ។ ពានរង្វាន់ AICTA 2015 ជ្រើសរើសបានតំណាង
ឆ្នើមបំផុតចំនួន១៨រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ