(VOV) – នារសៀលថ្ងៃទី ២០ វិច្ឆិកា នៅទីស្នាក់ការខុទ្ទកាល័យរដ្ឋសភា វៀតណាម ពិធីចុះហេត្ថលេខាលើ “បែបបទសហការរវាងខុទ្ទកាល័យរដ្ឋសភា និងក្រសួង
នគរបាលក្នុងការងារធានាសន្តិសុខ សុវត្តភាព បណ្ដាសកម្មភាពរបស់ រដ្ឋសភា”
បានប្រព្រឹត្តទៅ។ បែបបទចូលជាធរមានចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៣ តទៅ។ ថ្លែងមតិក្នុងពិធីនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានស្នើស្ថាប័ន
ទាំង ២ ត្រូវកសាងកម្មវិធីសកម្មភាពជាក់ស្តែងយ៉ាងឆាប់ៗ ដើម្បីអនុវត្តល្អបែបបទ
ក្នុង ស្ថនភាពថ្មី៖
“នាពេលខាងមុខ យើងត្រូវអនុវត្តយ៉ាងឆាប់ៗ បណ្ដាខ្លឹមសារទាក់ទិនដល់បណ្ដា
សន្និសីទអន្តរជាតិ ដែលអន្តរសភាអាស៊ានបានប្រគល់ឲ្យយើងរៀបចំនៅ
វៀតណាម។ ពិសេសគឺ យើងទទួលរៀបចំសន្និសីទអន្តរសភាពិភពលោក
នៅវៀតណាម នាឆ្នាំ ២០១៥៕”