ពិធីជប់លៀងរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាបុណ្យជាតិ Algeria
|
ពិធីជប់លៀងរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាបុណ្យជាតិ Algeria
(Image: algeriaembassy.vn) |
(VOVworld) – នាយប់ថ្ងៃទី ៤ វិច្ឆិកា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតប្រទេស
Algeria ប្រចាំនៅវៀតណាម លោក Cherif Chikhi បានរៀបចំពិធីជប់លៀងស្វាគមន៍
ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាបុណ្យជាតិរបស់សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិត Algeria (ថ្ងៃទី ១ វិច្ឆិកា)។ តាងនាមរដ្ឋាភិបាលនិងប្រជា
ជនវៀតណាម ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រីក្រសួងសំណងវៀតណាម លោក Trinh
Dinh Dung បានសង្កត់ធ្ងន់ថា៖ វៀតណាមនិង Algeria បានមានទំនាក់ទំនងមិត្តភាព ប្រពៃណីយូរអង្វែងដែលត្រូវបានតភ្ជាប់ដោយចំណងសាមគ្គីភាពការគាំទ្រនិងការ
ជួយ ឧបត្ថម្ភជាមួយគ្នាក្នុងកិច្ចការតស៊ូឯករាជ្យប្រជាជាតិមុននោះ ក៏ដូចជា កិច្ចការ
កសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្ន។ ទំនាក់ទំនងរវាងប្រទេសទាំង ២
អភិវឌ្ឍន៍ដោយឥតឈប់ឈរនាពេលថ្មីៗនេះ។ ឯកអគ្គរដ្ឋទូត Cherif Chikhi និង
រដ្ឋមន្ត្រី Trinh Dinh Dung សុទ្ធតែសម្តែងជំនឿជាក់ថា៖ ដោយមានការខំប្រឹងប្រែង
និងការប្តេជ្ញាចិត្ត របស់ភាគីទាំង ២ ទំនាក់ទំនងមិត្តភាពលើគ្រប់វិស័យរវាង
វៀតណាមនិង Algeria នឹង បន្តអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀតដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស ទាំង ២ ដើម្បីសន្តិភាពនិងស្ថិរភាពក្នុង
តំបន់និងលើសកលលោក៕