ពិធីជប់លៀងអបអរសាទរខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-ចិន

(VOVWORLD) - នាយប់ថ្ងៃទី១៥ខែមករា ស្ថានទូតចិនប្រចាំវៀតណាមបានរៀបចំពិធី ជប់លៀងអបអរសាទរខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម-ចិន (ថ្ងៃទី១៨មករាឆ្នាំ១៩៥០-ថ្ងៃទី១៨មករាឆ្នាំ២០២០)។
ពិធីជប់លៀងអបអរសាទរខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-ចិន - ảnh 1 ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh (ខាងឆ្វេង) និងឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាមលោក Xiong Bo(រូបថត៖ TTXVN)

  ថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុង ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងអំឡុងពេល៧០ឆ្នាំកន្លងទៅ ព្រមទាំង អះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមគោរពនិងមានបំណងយ៉ាងពិត ប្រាកដចង់រួមជាមួយបក្ស រដ្ឋនិងប្រជាជនចិន ជំរុញទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន អោយកាន់តែរីកចម្រើន ប្រកបដោយស្ថិរភាព ស្មោះត្រង់និងចីរភាព ដើម្បីផលប្រយោជន៍រួមរបស់ ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកយ៉ាង ជាក់ស្ដែងចំពោះសន្តិភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍក្នុងតំបន់និង លើពិភពលោក។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាមលោក Xiong Bo បាន សម្ដែងនូវគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រីក ចំណងមិត្តភាពប្រពៃណី បង្កើនជំនឿទុកចិត្តខាងនយោបាយ ធ្វើអោយ ស៊ីជំរៅថែមទៀតនូវកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍ទៅវិញទៅ មក ជំរុញអោយទំនាក់ទំនងរវាងចិន-វៀតណាមរីកចម្រើនដោយឥតឈប់ ឈរ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ