ពិធីត្រួតពិនិត្យជាទូទៅសំរាប់ទិវាជ័យជំនះណាស៊ីសនៅប្រទេសរុស្ស៊ី

(VOVWORLD) - នៅថ្ងៃទី ៧ ខែឧសភា នៅលើទីលានក្រហមរដ្ឋធានីម៉ូស្គូ (ប្រទេសរុស្ស៊ី) បានប្រព្រឹត្តទៅពិធីត្រួតពិនិត្យទូទៅសំរាប់ការដង្ហែរក្បួន ក្នុងឱកាសរំលឹកខួបលើកទី ៧៤នៃទិវាជ័យជំនះលើណាស៊ីសរបស់ប្រជាជនសូវៀត ដើម្បីត្រៀមរៀបចំពិធីជាផ្លូវការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែឧសភាខាងមុខ។
ពិធីត្រួតពិនិត្យជាទូទៅសំរាប់ទិវាជ័យជំនះណាស៊ីសនៅប្រទេសរុស្ស៊ី - ảnh 1 ពិធីត្រួតពិនិត្យជាទូទៅសំរាប់ទិវាជ័យជំនះណាស៊ីសនៅប្រទេសរុស្ស៊ី

ការត្រួតពិនិត្យទូទៅចុងក្រោយនេះត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ គឺផ្នែកព្យុហយាត្រាទ័ពតំណាងឲ្យកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បន្ទាប់មកគឺជាការបង្ហាញកម្លាំងនៃឧបករណ៍សព្វាវុធ និងឧបករណ៍យោធាជើងគោក។ រីឯផ្នែកទី២ គឺជាការសម្តែងរបស់កងកម្លាំងជើងអាកាសដែលរួមមានយន្តហោះ       និងឧទ្ធម្ភាគចក្រទំនើបៗចំនួន ៧៤ គ្រឿង ចំណុះកងទ័ពជើងអាកាសរុស្ស៊ីដែលតំណាងឱ្យជ័យជំនះខួបលើកទី៧៤ នេះផងដែរ។ បន្ទាប់ពីពិធីនេះ កងកំលាំងទាំងអស់បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៧៤ នៃទិវាជ័យជំនេះលើណាស៊ីស ដែលនឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី ៩ ខែឧសភាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ