ពិធីទទួលការជួយឧបត្ថម្ភគាំទ្រចំពោះជនរងគ្រោះដោយភ្លៀងទឹកជំនន់ របស់ អង្គការកាកបាទក្រហមចិន

(VOVWORLD) -នាព្រឹកថ្ងៃទី៤ ខែកក្កដា សមាគមកាកបាទក្រហមវៀតណាមបានរៀបចំពិធី ទទួលប្រាក់ជំនួយចំនួនជិត ៤ ពាន់លានដុងរបស់សមាគមកាកបាទក្រហមចិនសំរាប់ប្រជាជននៅបណ្តាខេត្តនៅតំបន់ភ្នំភាគខាងជើងវៀតណាមដើម្បីជំនះពុះពារ លើផលវិបាកដោយភ្លៀងទឹកជំនន់ ។  
ពិធីទទួលការជួយឧបត្ថម្ភគាំទ្រចំពោះជនរងគ្រោះដោយភ្លៀងទឹកជំនន់ របស់ អង្គការកាកបាទក្រហមចិន - ảnh 1ទិដ្ឋការនៃពិធីទទួលប្រាក់ជំនួយ 

នៅក្នុងពិធីនេះ តំណាងស្ថានទូតចិនប្រចាំនៅវៀតណាម លោកស្រី Yin HaiHong បានសម្តែងនូវការយោគយល់និងពាំនាំនូវពាក្យសួរសុខទុក្ខយ៉ាងស្មោះសដល់ជនរងគ្រោះដោយសារភ្លៀងទឹកជំនន់ហើយលោកស្រីក៏អះអាងទៀត ថា ទោះបីកញ្ចប់ប្រាក់ជំនួយរបស់ចិនមានតូចតាចក្តី ក៏ប៉ុន្តែនោះពោរ ពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដែលបក្សរដ្ឋនិងប្រជាជនចិនផ្តល់ជូនប្រជាជនវៀតណាមជាពិសេសគឺប្រជាជនរស់នៅតំបន់ទទួលរងគ្រោះ ធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ