ពីធីទទួលក្រុមជម្រើសជាតិ U23 វៀតណាមគឺស្អាតអស្ចារក្នុងក្រសែភ្នែករបស់មជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិ

(VOVWORLD) -នាថ្ងៃទី២៨ខែមករា រដ្ឋធានីហាណូយបានធ្វើជាសាក្សីនូវទិដ្ឋភាព “ដែលមិនធ្លាប់ មានក្នុងប្រវត្តិសាស្ត្រ” ខណៈដែលអ្នកគាំទ្ររាប់សែននាក់បានហូរតាមផ្លូវស្វា គមន៍ កីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម U23 វិលត្រឡប់មកមាតុប្រទេសវិញ ក្រោយការប្រកួតយ៉ាងអង់អាចក្លាហានគួរឲ្យទាក់ទាញទឹកចិត្តនៅវគ្គផ្តាច់ព្រ័ត្រ U23 អាស៊ីឆ្នាំ២០១៨។ 
ពីធីទទួលក្រុមជម្រើសជាតិ U23 វៀតណាមគឺស្អាតអស្ចារក្នុងក្រសែភ្នែករបស់មជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិ - ảnh 1ពីធីទទួលក្រុមជម្រើសជាតិ U23 វៀតណាមគឺស្អាតអស្ចារក្នុងក្រសែភ្នែករបស់ មជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិ 

ការទទួលស្វាគមន៍នេះ បានកាសែតល្បីឈ្មោះជាច្រើន លើពិភព លោកចុះផ្សាយដោយកោតសសើរអំពីស្មារតីសាមគ្គីជាតិពិសេសរបស់ ប្រជាជនវៀតណាម។ ទោះបីជាមិនដណ្តើមបាន Cup កិត្តិយសសម្រាប់តំបន់ក៏ដោយ ប៉ុន្តែ ក្រុមជម្រើសជាតិ U23 វៀតណាមនៅតែបាន “សមុទ្រ អ្នកគាំទ្រ” ទទួលស្វាគមន៍យ៉ាង កក់ក្តៅ។ ពោលគឺ កាសែត Siam Sport របស់ថៃបានចុះផ្សាយនូវអត្ថបទដោយភ្ញាក់ ផ្អើលចំពោះការដែលកីឡាករវៀតណាមបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាល ទន្ទឹងរង់ចាំនិង ទទួលនៅខុទ្ទកាល័យរដ្ឋាភិបាលក្នុងថ្ងៃដំបូងធ្វើមាតុភូមិនិវត្តតែម្តង។

        រីឯកាសែត Fox Sport អាស៊ីក៏បានចុះផ្សាយនូវរូបថតកីឡាករ U23 វៀតណាម ពេលមកដល់ព្រលានយន្តហោះអន្តរជាតិ តាមរយៈបទ អាត្ថាធិប្យាយ “វីរៈបុរសបាន វិលត្រឡប់មក”មាតុប្រទេសវិញ។ ក្នុងពេលជាមួយគ្នានោះ កាសែត Yonhap របស់កូរ៉េ ខាងត្បូងមានអត្ថបទក្រោមចំណងជើងថា “ U23 វៀតណាមវិលត្រឡប់មកក្នុងរង្វង់ ដៃរបស់អ្នកគាំទ្រ” ដោយពិពណ៌នាយ៉ាងជាក់លាក់ដំណើការដើរក្បួន “ច្រើនម៉ោង” ពី ព្រលានយន្តហោះ Noi Bai ទៅកាន់រដ្ឋធានីហាណូយ។

        ទន្ទឹមជាមួយគ្នានោះ ទីភ្នាក់ងាសារព័ត៌មានល្បីឈ្មោះ AFP បារំាងបានសរសេរ ថា ប្រការថ្លៃថ្នូរបំផុតដែលកីឡាករនាំមកជូនអ្នកគាំទ្រ នោះជាការបំផុស “ស្មារតី សាមគ្គីភាពរបស់ប្រទេសមួយ” ។ ហើយនេះក៏ជាខ្លឹមសារដែលកាសែត The New Paper របស់សិង្ហបុរីសរសេរអំពីមោទនភាពជាតិរបស់វៀតណាមក្នុងពិធីទទួល ស្វាគមន៍កីឡាករ U23 វិត្រឡប់មកប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ