ពិធីទទួលនាយករដ្ឋមន្រ្តីវៀតណាមត្រូវបានរៀបចំឡើងនៅរដ្ឋធានីញូវដែល្លី (ឥណ្ឌា)
(VOVworld)-តាមរបៀបវារៈ នាថ្ងៃទី២៨តុលា នៅរដ្ឋធានី New Delhi បានប្រារព្វ
ឡើងពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dung មក
បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌា តាមសេចក្តីអញ្ជើញ របស់នាយក
រដ្ឋមន្រ្តី Narendra Modi។ បន្ទាប់ពីពិធីទទួលនេះ នាយករដ្ឋមន្ត្រីទាំង ពីររូបនឹង
ចាប់ផ្តើមជំនួបពិភាក្សានិងធ្វើជាកស្សិណសាក្សីពិធីចុះហត្ថលេខា លើបណ្តាកិច្ច
ព្រមព្រៀងសហប្រតិបត្តិការ។
មុននោះ នាថ្ងៃទី២៧តុលា នៅរដ្ឋធានី New Delhi លោកនាយករដ្ឋមន្រ្តី
Nguyen Tan Dung បានអញ្ជើញចូលរួម និងថ្លែងមតិនៅវេទិកាពាណិជ្ជកម្ម និង
វិនិយោគវៀតណាម -ឥណ្ឌា។ ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល ចាត់ទុកទំនាក់ទំនងដៃគូយុទ្ធសាស្រ្តជាមួយ
ឥណ្ឌា ជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសជាតិ។ ឥណ្ឌាជាដៃគូ
១ក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។
|
ទិដ្ឋាភាពទទួលលោក Nguyen Tan Dung នៅព្រលាន
យន្តហោះ Gaya (រូបថតៈ TTXVN) |
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងវៀត
ណាមជាមួយឥណ្ឌា លោក Nguyen Tan Dung បានស្នើរឲ្យភាគីទាំងពីរ ពង្រីករាល់
យន្តការទ្វេភាគីនិងពហុបែបដែលមានស្រាប់។ ភាគីទាំងពីរ ក៏បានបន្តរួម សហការ
ដើម្បីផលប្រយោជន៍រួមលើបណ្តាវេទិការសេដ្ឋកិច្ចតំបន់និងអន្តរជាតិ បង្កើតតំបន់
ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា និងចរចារលើកិច្ចព្រមព្រៀងដៃគូ សេដ្ឋកិច្ចគ្រប់
វិស័យក្នុងតំបន់។ លោក Nguyen Tan Dung បានអះអាងថា៖
“វៀតណាមកំពុងខំប្រឹងប្រែងរួមជាមួយសមាជិកទាំងអស់ សម្រេចគោល
ដៅកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥។ វៀតណាមត្រៀមជាស្រេច
ធ្វើជាស្ពានផ្សាភ្ជាប់ ដើម្បីអង្គភាពអាជីវកម្មឥណ្ឌាជ្រាបចូលទីផ្សារនេះ។ ទន្ទឹមនឹង
ការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៨ដែលបានចុះហត្ថលេខាមុននេះ
វៀតណាមកំពុងចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីចំនួន៦ ជាមួយ
សហភាពអឺរ៉ុប EU និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូអន្តរប៉ាស៊ីហ្វិក TPP ជា
ដើម។ យើងខ្ញុំសង្ឃឹមថា បណ្តាអង្គភាពអាជីវកម្មឥណ្ឌា នឹងមកវៀត ណាមធ្វើអា
ជីវកម្ម វិនិយោគ និងចែករំលែករាល់ប្រៀបខ្លាំងរបស់ទីផ្សារវៀត ណាម និងឱកាស
ទាក់ទងទីផ្សានៃបណ្តាដៃគូរបស់វៀតណាម”។
លោក Nguyen Tan Dung ក៏បានស្នើរអង្កភាពអាជីវកម្មនៃប្រទេសទាំងពីរ
ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ លើវិស័យបច្ចេកវិទ្យាព័ត៌មាន កែច្នៃកសិ
ផលជាដើម។ លោកនាយករដ្ឋមន្រ្តីក៏បានជូនដំណឹងថា សម្ព័ន្ធក្រុមហ៊ុន TATA
និងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមកំពុងសម្រេចបែបបទ ដើម្បីលាតត្រ
ដាងអនុវត្តន៍គំរោងការណ៍ BOT កសាងរោងចក្រវារីអគ្គិសនី Long Phu ២ ដោយ
មានតម្លៃ១,៨ពាន់លានដុល្លារអាមេរិក។ នេះជាគំរោងការដ៏ធំ១របស់ឥណ្ឌានៅ
វៀតណាម និងជាសញ្ញាសរឲ្យឃើញនូវការយកចិត្តទុកដាក់របស់អង្គភាពអាជី
វកម្មឥណ្ឌាទៅកាន់ទីផ្សារវៀតណាមពោពេញទៅដោយសក្តានុភាព៕