ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជាមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមលើកដំបូងរបស់សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងតួនាទីថ្មី ដែលរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏ ល្អប្រសើររវាងប្រទេសទាំងពីរ។

ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជាមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សន កិច្ចផ្លូវការនៅវៀតណាម។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី១១ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សន កិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តាមពិធីការ សម្រាប់ប្រមុខរដ្ឋាភិបាលបរទេស ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀត ណាម។ នេះជាដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមលើកដំបូងរបស់សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងតួនាទីថ្មី ដែលរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏ ល្អប្រសើររវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីកម្ពុជាបានដើរទៅមុខគោរពទង់ ជាតិនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រួតពលកងទ័ពប្រជាជន វៀតណាម។ នាយករដ្ឋមន្ត្រីទាំងពីរបានឧទ្ទេសនាមសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសទាំងពីរដែលចូលរួមពិធីទទួលបដិសណ្ឋារកិច្ច ហើយទស្សនាពិធីដង្ហែរក្បួនព្យុះហយាត្រា ស្វាគមន៍របស់កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាមផងដែរ។
បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាការងារទ្វេភាគី។ មុនពេលចូលរួមជំនួបពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនាការតាំងពិព័រណ៍រូបថតអំពីទឹកដី មនុស្ស និងទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ