ពិធីទទួលពានរង្វាន់ Lac Hong ប្រគល់ជូនចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស

(VOVWORLD) - ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស     នារសៀលថ្ងៃទី ១៥ ខែមករា សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមលោក Tran Quoc Vuong បានអញ្ជើញទទួលពានរង្វាន់ Lac Hong ដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមប្រគល់ជូន។
ពិធីទទួលពានរង្វាន់ Lac Hong ប្រគល់ជូនចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស - ảnh 1សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមលោក Tran Quoc Vuong បានអញ្ជើញទទួលពានរង្វាន់ Lac Hong ដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមប្រគល់ជូន

ការប្រគល់ជូនពានរង្វាន់នេះមានអត្ថន័យដ៏ពិសេសដើម្បីលើកតំកើងវប្បធម៌ប្រជាជាតិ និងរក្សាទុកនូវសញ្ញាសំគាល់ប្រវត្តិសាស្ត្រនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។

សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមលោក Tran Quoc Vuong បានលើកច្បាស់ថា៖ ក្នុងប៉ុន្មានថ្ងៃនេះ គណៈ      កម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិវៀតណាម ប្រជាជនគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេសវៀតណាម សុទ្ធសឹងតែឆ្ពោះទៅព្រឹត្តិការណ៍ដ៏ មានអត្ថន័យនិងសំខាន់របស់បក្សនិងប្រទេសជាតិ នោះគឺជាមហាសន្និបាតលើកទី១៣ របស់បក្ស ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ។

នេះក៏ជាឱកាសដែលមានសកម្មភាពជាច្រើនឆ្ពោះទៅរំលឹកខួបលើកទី ៩១ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមផងដែរ (៣ កុម្ភៈ ១៩៣០ / ៣ កុម្ភៈ ២០២១) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ