ពិធីទទួលស្វាគម៍ក្រុមភ្ញៀវទេសចរអន្តរជាតិមកដល់ខេត្ត Quang Tri តាមផ្លូវសមុទ្រ
(VOVWORLD) - នាព្រឹកថ្ងៃទី៨ខែមេសា ខេត្ត Quang Tri បានទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិដំបូងដែលអញ្ជើញមកដល់តំបន់នេះតាមផ្លូវសមុទ្រក្នុងឆ្នាំ២០១៩។
ភ្ញៀវទេសចរនៅ នាវា PANORAMA 2 ក្នុងពិធីទទួលស្វាគមន៍ខេត្ត Quang Tri |
នាវា PANORAMA 2 បានដឹកអ្នកធ្វើដំណើរទេសចរអន្តរជាតិជាង ៤០ នាក់មកកាន់ខេត្ត Quang Tri។ ក្នុងដំណើរទស្សនាកំសាន្តខេត្ត Quang Tri ក្រុមភ្ញៀវទេសចរនឹងទៅទស្សនា កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រលេណដ្ឋាន Vinh Moc ព្រលានយន្តហោះ Ta Con ព្រមទាំងកេរ្តិ៍ដំណែលវប្បធម៍ប្រវត្តិសាស្ត្រផ្សេងៗនៅខេត្ក Quang Tri។ គួរបញ្ជាក់ថា ចាប់ពីដើមឆ្នាំរហូតដល់នាបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរសរុបដែលមកដល់ខេត្ត Quang Tri ទទួលបាន ៤៧២,០០០ នាក់ ដែលក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិទទួកលសម្រេចបាន ៤១,៥០០ នាក់៕