ពីធីបើកកិច្ចប្រជុំកំពូល G20

(VOVWORLD) - នាថ្ងៃទី ២១ ខែវិច្ឆិកា កិច្ចប្រជុំកំពូលនៃក្រុម G20 ត្រូវបានបើកតាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។ 

ក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំក្រុមប្រទេស G20 បានប្តេជ្ញាចិត្តប្រើប្រាស់ធនធាននិងកិច្ចសហប្រតិបត្តិការទាំងអស់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត Covid-19 ។ លើសពីនេះទៀត ថ្នាក់ដឹកនាំប្រទេសនានាក៏ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

នៅក្នុងឯកសារព្រាងនៃសេចក្តីជូនដំណឹងរួម ថ្នាក់ដឹកនាំនៃក្រុមប្រទេស G20 ក៏បានព្រមានថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនៅតែ“ មិនស្មើគ្នា មិនប្រាកដប្រជា និងមានហានិភ័យជាច្រើនដែរ” ។ គួរបញ្ជាក់ថានៅក្នុងកិច្ចប្រជុំកំពូល G20 ដែលប្រារព្វធ្វើឡើងនាថ្ងៃទី ២០ ខែវិច្ឆិកា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានព្រមានស្រដៀងគ្នានេះដែរអំពីការបំផ្លិចបំផ្លាញនៃជំងឺរាតត្បាតសកលដល់ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ