ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC + តាមប្រព័ន្ធវីដេអូ
(VOVWORLD) - នៅថ្ងៃទី១ ខែកក្កដា ប្រទេសជាសមាជិកអង្គការប្របណ្តាទេសនាំចេញប្រេងរ៉ែនិងដៃគូ(OPEC+) បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីគោលនយោ បាយស្តីពីប្រេងរ៉ែ។
កន្លែងផលិតប្រេងមួយនៅទីរួមស្រុក al-Buraqah ប្រទេសលីប៊ី (រូបថត៖ AFP/TTXVN) |
ប្រភពព័ត៌មាន មួយចំនួនបានឲ្យដឹងថា អង្គការ OPEC+ នឹងធ្វើការសម្រេចចិត្តលើគោលនយោបាយ ស្តីពី ប្រេងរ៉ែចាប់ពីខែសីហា ព្រមទាំងពិចារណានូវការពន្យារពេលកិច្ចព្រមព្រៀងអំពីកំហិតប្រភពផ្គត់ផ្គង់រហូតដល់ក្រោយ ខែមេសាឆ្នាំ ២០២២ ។ ប្រភពព័ត៌មានមួយ បានឲ្យដឹងថា ការគ្រប់គ្រងប្រភពផ្គត់ផ្គង់ប្រកបដោយភាពម្ចាស់ការ អាចត្រូវបានពង្រីករហូតដល់ចុងឆ្នាំ ២០២២។
គេរំពឹងថា អង្គការ OPEC + នឹងធ្វើការពិចារណា បង្កើនផលិតកម្មពី ៥០០.០០០- ២លានបារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែអ្នកវិភាគបាននិយាយថា មានសមត្ថភាពដែលអង្គការ OPEC + នឹងមិនបង្កើនទិន្នផលឡើយ។ ទីភ្នាក់ងារសារព័ត៌មាន Reuter បានដកស្រង់របាយការណ៍ផ្ទៃក្នុងអង្គការ OPEC មួយដែលបានឲ្យដឹងថា ទីផ្សារប្រេងរ៉ែអាចផ្គត់ផ្គង់ឡើងវិញ បន្ទាប់ពីអង្គការនេះបានផ្លាស់ប្តូរកិច្ចព្រមព្រៀងរបស់ខ្លួនដើម្បីកាត់បន្ថយ ៦លានបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ខែមេសាឆ្នាំ ២០២២៕