ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ (AEM 54) បានបើកនាព្រឹកថ្ងៃទី១៤ ខែកញ្ញា នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា។ 
ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ - ảnh 1នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំសេដ្ឋកិច្ចមកពីប្រទេសជាសមាជិកអាស៊ានទាំង ១០ និងបណ្ដាប្រទេសដៃគូ។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Nguyen Hong Dien។

អញ្ជើញថ្លែងបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងបរិបទបច្ចុប្បន្ន ដែលអាស៊ានកំពុងប្រឈម នឹងបញ្ហាសាកល្បងជាច្រើនដូចជា៖ ជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគ្រស្មាញ ជម្លោះនៅអ៊ុយក្រែន  សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាបម្រែបម្រួលអាកាសធាតុ។ បញ្ហាទាំងនេះធ្វើឱ្យអតិផរណាកើនឡើង ដែលប៉ះពាល់ដល់ដំណើរការផលិតកម្មពិភពលោក។ ដូច្នេះហើយ នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែន បានចាត់ទុកថា សមាជិកអាស៊ានទាំងអស់ត្រូវផ្តល់អាទិភាពដល់ការធានាប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈម រក្សាប្រព័ន្ធពាណិជ្ជកម្មដោយផ្អែកលើច្បាប់ គោលការណ៍ សកលភាវូបនីយកម្ម ពិពិធកម្ម និងសេរីភាពពាណិជ្ជកម្ម វិនិយោគ ប្រយុទ្ធប្រឆាំងគាំពារនិយម និងលើកកម្ពស់ភាពធន់នៃប្រព័ន្ធផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក កសាងសេដ្ឋកិច្ចឌីជីថល ការពារបរិស្ថាន ធានាសន្តិសុខស្បៀងអាហារ និងបង្កើនទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយផ្អែកលើគោលការណ៍សមភាព និងមានផលប្រយោជន៍ដូចគ្នា។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ ខែកញ្ញា ក៏ប្រព្រិត្តទៅកិច្ចប្រជុំពាក់ព័ន្ធនានាដូចជា៖ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសទាំង ៤ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមលើកទី ៤ (CLMV)  កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ាលើកទី១០ និងកិច្ចប្រជុំរដ្ឋមន្ត្រីបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់លើកដំបូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ