ពិធីបើកការដ្ឋានសាងសងខែ្សបំពង់បង្ហូរឧស្ម័ន្ធនៅតំបន់ព្រំដែនរវាងអ៊ីរ៉ង់-ប៉ាគីស្ថាន

(VOVworld) – ប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad និងសមភាគី ប៉ាគីស្ថាន
លោក  Asif Ali Zardari បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសងខែ្សបំពង់បង្ហូរឧស្ម័ន្ធ
នៅតំបន់ព្រំដែនរវាងប្រទេសទាំង ២ នេះ។ ក្នុងសេចក្តីថ្លែងការរួមថ្នាក់ដឹកនាំទាំង ២ រូប បានអះអាងថា៖ គំរោងការណ៍កសាងខ្សែបំពង់បង្ហូរឧស្ម័ន្ធនេះនឹងរួមចំណែកក្នុងសន្តិភាព
សន្តិសុខនិងការអភវិឌ្ឍន៍របស់អ៊ីរ៉ង់និងប៉ាគីស្ថាន។ ទន្ទឹមនឹងនោះគំរោងការណ៍នេះនឹង
ពង្រឹងនិងពង្រីកទំនាក់ទំនង សេដ្ឋកិច្ច នយោបាយនិងសន្តិសុខរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។ គំរោងការណ៍ពោលខាងលើត្រូវបានដំណើរការ ក្នុងកាលៈទេសៈ
អ៊ីរ៉ងកំពុងរង ឥទ្ធិពលពីបណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិកនិងលោកខាងលិចចំពោះ
ផ្នែក ប្រេងឧស្ម័ន្ធនៃប្រទេសនេះ។ ខ្សែបំពង់បង្ហូរឧស្ម័ន្ធនេះមានតំលៃ ៧ ពាន់ ៥ រយ លាន ដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ