ពិធីបើកការដ្ឋានសាងសង់មណ្ឌលអគារបំរើបងប្អូនអាណិកជនវៀតណាមនៅកម្ពុជា

នារសៀលថ្ងៃទី ៧ ឧសភា នៅទីក្រុងសៀមរាប (កម្ពុជា) បានប្រព្រឹត្តទៅពិធីបើក
ការដ្ឋាន សាងសង់មណ្ឌលអគារ បំរើបងប្អូនអាណិកជនវៀតណាម។ សំណង់នេះ
គឺ សាធារណៈ សំរាប់បងប្អូនអាណិកជនវៀតណាម ដែលរស់នៅ នៅទីក្រុង
សៀមរាបនិងទន្លេសាប រួមចំណែកដោះស្រាយបណ្ដាការលំបាក ក្នុងជីវភាពរស់
នៅរបស់បងប្អូន។ អាណិកជនវៀតណាមនិងជាអ្នកនេសាទ ១ រូបនៅទន្លេសាប
លោកស្រី Phan Thi Sa បានចែករំលែកថា៖            
“ខ្ញុំមានកូនចំនួន ៣ នាក់ ដែលកំពុងទៅរៀន។ ខ្ញុំសប្បាយរីករាយណាស់ ពេល
ដែលសាលារៀននិងមជ្ឃមណ្ឌលសុខាភិបាលត្រូវបានកសាង។”
ពេលដែលដាក់ឲ្យដំណើរការសំណង់នេះនឹងជារូបសណ្ធានគំរូអំពីអគារសាធារណៈ
សំរាប់អាណិកជនវៀតណាមនៅកម្ពុជា។ តាមគំរោង សំណង់នឹងបានសម្ពោធន៍ឲ្យ
ដំណើរការក្នុងឱកាសរំលឹកខួបអនុស្សាវរី យ៍លើកទី ៦៧ ទិវាបុណ្យជាតិវៀតណាម
(ថ្ងៃទី ២ កញ្ញា)៕

ពិធីបើកការដ្ឋានសាងសង់មណ្ឌលអគារបំរើបងប្អូនអាណិកជនវៀតណាមនៅកម្ពុជា - ảnh 1
កុម៉ាអាណិកជនវៀតណាមនៅកម្ពុជាក្នុងពិធីបើកការដ្ឋានសាងសង់មណ្ឌលអគារ (Image: VOVonline)


ប្រតិកម្មទៅវិញ

ផ្សេងៗ