|
ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់វិមានមិត្តភាពនៅខេត្តបាត់ដំបង (រូបថត៖VOV) |
(VOVworld) - ដោយមានការជួយឧបត្ថម្ភនៃរដ្ឋាភិបាលវៀតណាមតាមរយៈក្រសួង
ការពារប្រទេសកងទ័ពប្រជាជនវៀតណាម នាព្រឹកថ្ងៃទី១២ ឧសភា បានប្រព្រឹត្តទៅ
ពិធីបើកការដ្ឋានសាងសង់មណ្ឌលវិមានមិត្តភាពកម្ពុជា-វៀតណាមនៅ សង្កាត់ព្រែក
ព្រះស្ដេច ទីក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ចូលរួមពិធីនេះមាន
អភិបាលខេត្តបាត់ដំបងលោក ច័ន្ទ សុផល ប្រធានក្រុមប្រឹក្សា ខេត្តលោក អ៊ុយរី
តំណាងនៃស្ថាប័នទាក់ទិននានារួមជាមួយប្រជាជនទីក្រុង បាត់ដំបងយ៉ាងច្រើន
កុះករ។លោក Nguyen Anh Dung អនុព័ន្ធយោធាវៀត ណាមប្រចាំនៅភ្នំពេញ អគ្គ
កុងស៊ុលវៀតណាមប្រចាំនៅបាត់ដំបង់លោក Nguyen Son Thuy ក៏បានចូលរួមពិធី
នេះដែរ។
តាមផែនការ មណ្ឌលវិមានមិត្តភាពមានផ្ទៃដីចំនួន១ម៉ឺនម៉ែត្រក្រឡា ដែលត្រូវបាន
ចែកជាបរិវេណចំនួន៣ រួមមាន បរិវេណវិមាន បរិវេណផ្ទះរួមនិងបរិវេណដាំដុះដើម
ឈើ មានតំលៃចំនួន៥សែនដុល្លាអាមេរិកឧបត្ថម្ភដោយរដ្ឋាភិបាលវៀត ណាម។
ថ្លែងមតិនៅទីនេះ អភិបាលខេត្តបាត់ដំបងបានសំដែងអំណរគុណចំពោះកម្លាំង
យុទ្ធជនស្ម័គ្រចិត្តវៀតណាមដោយបានជួយឧបត្ថម្ភរដ្ឋអំណាចនិងប្រជាជនខេត្ត
បាត់ដំបង។លោកបានឲ្យដឹងថា មណ្ឌលវិមាននេះនឹងជានិមិត្តរូបនៃចំណង
សាមគ្គីភាព មិត្តភាព ភាពស្និទ្ធិស្នាលរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ
និយាយរួមនិងរវាងខេត្តបាត់ដំបងជាមួយរដ្ឋាភិបាល កងទ័ពនិងប្រជាជនវៀត
ណាមនិយាយដោយឡែក៕