ពិធីបើកការតាំងពិព័រណ៍រូបថតរយៈពេល៧០ឆ្នាំប្រឡងប្រណាំងស្នេហារជាតិ
(VOVWORLD) -ការតាំងពិព័រណ៍រូបថត “រយៈពេល៧០ឆ្នាំប្រឡងប្រណាំងស្នេហារជាតិ” បានបើកនាព្រឹកថ្ងៃទី២៨ខែឧសភា នៅអាគាតាំងពិព័រណ៍លេខ៤៥វថី Trang Tien នៃទីក្រុងហាណូយ។
ទិដ្ឋភាពនៃពិធីកាត់ខ្សែបូរ (រូបថតៈ TTXVN) |
ពិព័រណ៍នេះបានរៀបចំឡើង សំដៅរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហារជាតិ (ថ្ងៃទី១១មិថុនា១៩៤៨-ថ្ងៃទី១១មិថុនា២០១៨)។ អនុប្រ ធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមនិងកាត់ខ្សែបូបើកការតាំងពិព័រណ៍ផងដែរ។
រូបថតឯកសារទាំងខ្មៅសនិងពណ៌ជាង១០០សន្លឹក ដែលឆ្លុះបញ្ជាំងយ៉ាងជាក់ស្តែអនិងរស់រវើករូបភាពលោកប្រធានហូជីមិញ ជាមួយនឹងចលនាស្នេហារជាតិ ព្រមទាំងឆ្លុះបញ្ជាំងគំរូប្រឡងប្រណាំងស្នេហារជាតិលើគ្រប់វិស័យ តាមរយៈ៧០ឆ្នាំកន្លងទៅ។ អស់រយៈពេល៧០ឆ្នាំកន្លងទៅ ចលនាស្នេហាជាតិបានលើកទឹកចិត្តឲ្យជនរួមជាតិទាំងមូលសាមគ្គី ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕