ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ ក្នុងទូទាំងប្រទេសវៀតណាម

(VOV)_នាព្រឹកថ្ងៃទី៥​ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន
អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ នៅសាលា​មធ្យម
សិក្សាទុតិយភូមិជំនាញហាណូយ-Amsterdam ។​ថ្លែងមតិនៅទីនេះ​ប្រធានរដ្ឋ លោក 
Tran Dai Quang បានលើកច្បាស់ថា៖ឆ្នាំសិក្សានេះ​ ដើរតួនាទី​ដ៏សែនសំខាន់ដើម្បី
អនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១២ ​របស់បក្សកម្មុយនីស្ត
វៀតណាម យុទ្ធសាស្ត្រអភិវឌ្ឍន៍អប់រំដល់ឆ្នាំ ២០២០។ដូច្នេះ ប្រធានរដ្ឋបានស្នើអោយ
សាលាត្រូវបើកទូលាយសកម្មភាពផ្លាស់ប្តូរ សហប្រតិបត្តិការអន្តរជាតិ ជាមួយសាលា
ផ្សេងៗលើពិភពលោក ដើម្បីចែករំឡែកព័ត៍មាន ផ្លាស់ប្តូរបទពិសោធន៍បង្ហាត់
បង្រៀននិងសិក្សារៀនសូត្រ លើកកំពស់គុណភាព​បណ្ដុះបណ្ដាល និងការសិក្សាស្រាវ
ជ្រាវរបស់សាលា ក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបញ្ញាវ័ន្តជួរមុខរបស់ប្រទេស
ជាតិ របស់តំបន់និងលើពិភពលោក។

          ក៏ក្នុងព្រឹកថ្ងៃទី៥កញ្ញា នាយករដ្ឋមន្ត្រី លោកNguyen Xuan P huc បាន​អញ្ជើញ
​ចូលរួមពិធីបើកឆ្នាំសិក្សាថ្មី នៅសាលាមធ្យមសិក្សាតុតិយភូមិ Nguyen Dinh Chieu -
ជាសាលាសំរាប់កូនសិស្សពិការភ្នែកនៅទីក្រុងហាណូយ។


ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ ក្នុងទូទាំងប្រទេសវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ នៅសាលារៀន Nguyen Dinh Chieu (VNA)

  

          ក្នុងពេលជាមួយគ្នានោះ នាព្រឹកថ្ងៃទី៥កញ្ញា នៅទីក្រុង Vung Tau ខេត្ត Ba Ria
 Vung Tau ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធី
បើកឆ្នាំសិក្សាថ្មី ២០១៦-២០១៧ នៅសាលាមធ្យម​សិក្សាទុតិយភូមិជំនាញ Le Quy Don ។
ថ្លែងមតិនៅទីនេះប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖

«បក្សនិងរដ្ឋរួមជាមួយមជ្ឈដ្ឋានឪពុកម្តាយនៅខេត្ត Ba Ria – Vung Tau ជឿជាក់
ទៅលើការបង្រៀននិងបណ្តុះបណ្ដាលសិស្សានុស្សិសរបស់គ្រូបង្រៀននៃសាលារៀន
ជំនាញ Le Quy Don។ ដោយហេតុនេះ ឆ្នាំសិក្សា ២០១៦-២០១៧ នឹងទទួលបានស្នា
ដៃខ្ពស់។»

        នាព្រឹកថ្ងៃទី ៥ កញ្ញា នៅខេត្ត Son La ប៉ែកខាងជើងវៀតណាម អនុប្រធាន
រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានចូលរួមពិធីបើក បវេសនកាល
នៅសាលារៀនមធ្យមសិក្សា Nguyen Trai ផងដែរ៕ 

          ក្នុងពេលជាមួយគ្នានោះ នាព្រឹកថ្ងៃទី៥កញ្ញា នៅទីក្រុង Vung Tau ខេត្ត Ba Ria
Vung Tau ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធី
បើកឆ្នាំសិក្សាថ្មី ២០១៦-២០១៧ នៅសាលាមធ្យម​សិក្សាទុតិយភូមិជំនាញ Le Quy Don ។
ថ្លែងមតិនៅទីនេះប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖


          ក្នុងពេលជាមួយគ្នានោះ នាព្រឹកថ្ងៃទី៥កញ្ញា នៅទីក្រុង Vung Tau ខេត្ត Ba Ria
Vung Tau ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធី
បើកឆ្នាំសិក្សាថ្មី ២០១៦-២០១៧ នៅសាលាមធ្យម​សិក្សាទុតិយភូមិជំនាញ Le Quy Don ។
ថ្លែងមតិនៅទីនេះប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖


ប្រតិកម្មទៅវិញ

ផ្សេងៗ