ពិធីបើកពិធីបុណ្យផ្សារ Phong Luu Khau Vai
(VOVWORLD) - ដោយបានរៀបចំឡើងតែម្តងគត់ នាថ្ងៃទី ២៧ ខែមាឃ ពិធីបុណ្យផ្សារ Phong Luu Khau Vai បានលើកតម្កើងលក្ខណៈស្រស់ស្អាតអំពីទំនាក់ទំនងមនុស្សជាតិរវាងមនុស្សជាមួយមនុស្ស ជាពិសេសគឺលើកតម្កើងសេចក្ដីស្នេហាររវាងគូស្រករយ៉ាងស្មោះត្រង់ និងរ៉ូម៉ែនទិក។
ពិធីបើកពិធីបុណ្យផ្សារ Phong Luu Khau Vai (រូបថត៖ VNA) |
នាយប់ថ្ងៃទី ១៥ ឧសភា ពិធីបុណ្យផ្សារ Phong Luu Khau Vai ឆ្នាំ ២០២៣ បានប្រព្រឹត្តិទៅនៅឃុំ Khau Vai (ស្រុក Meo Vac ខេត្ត Ha Giang)។ ផ្សារ Phong Luu Khau Vai (ឬហៅថាផ្សារស្នេហ៍ Khau Vai ) - បេតិកភណ្ឌវប្បធម៌អរូបីជាតិដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩១៩ បានក្លាយទៅជាលក្ខណៈរស់នៅដ៏វិសេសវិសាល និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ប្រជាជននៃបណ្ដាជនជាតិនៅស្រុក Meo Vac និយាយដោយឡែក និងរបស់ខេត្ត Ha Giang និយាយរួម។ ដោយបានរៀបចំឡើងតែម្តងគត់ នាថ្ងៃទី ២៧ ខែមាឃ ពិធីបុណ្យផ្សារ Phong Luu Khau Vai បានលើកតម្កើងលក្ខណៈស្រស់ស្អាតអំពីទំនាក់ទំនងមនុស្សជាតិរវាងមនុស្សជាមួយមនុស្ស ជាពិសេសគឺលើកតម្កើងសេចក្ដីស្នេហាររវាងគូស្រករយ៉ាងស្មោះត្រង់ និងរ៉ូម៉ែនទិក។
អញ្ជើញចូលរួមពិធីបុណ្យផ្សារ Phong Luu Khau Vai ភ្ញៀវទេសចរនឹងបានចូលរួមសកម្មភាពគួរឲ្យទាក់ទាញជាច្រើនដូចជា៖ ទស្សនាចាបជល់គ្នា ឡើងកំពូលភ្នំ Ma Pi Leng ជិះទូកតាមដងទន្លេ Nho Que ឆ្លងស្ពានស្នេហារ។ ភ្ញៀវទេសចរក៏អាចចូលរួមសកម្មភាពលេងល្បែងកម្សាន្តជាមួយប្រជាជនក្នុងតំបន់ផងដែរ៕