ពីធីបើកពិព័រណ៌ទេសចរណ៍អន្តរជាតិនៅវៀតណាមឆ្នាំ ២០២០

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ ២០២០ (VITM ២០២០) ត្រូវបានបើកនៅទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំឈានមុខគេនៅក្នុងតំបន់។
ពីធីបើកពិព័រណ៌ទេសចរណ៍អន្តរជាតិនៅវៀតណាមឆ្នាំ ២០២០ - ảnh 1 ទិដ្ឋភាពនៃពីធីបើកពិព័រណ៌ទេសចរណ៍អន្តរជាតិនៅវៀតណាមនៅឆ្នាំ ២០២០ (VITM 2020)

ពិព័រណ៍ VITM ឆ្នាំ២០២០ បានទាក់ទាញការចូលរួមពីធុរកិច្ច ស្ថាប័ន គ្រប់គ្រងនិងជំរុញទេសចរណ៍ជាច្រើនមកពីខេត្ត/ ក្រុងចំនួន ៤៧ នៅទូទាំងប្រទេស និងដែនដីចំនួន ៦ទៀតផង។

ក្រោមប្រធានបទ “ ការបំលាសប្តូរឌីជីថល ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍” ពិព័រណ៍ឆ្នាំនេះបានលើកទឹកចិត្តដល់អង្គភាពអាជីវកម្មនិងអង្គការនានាចូលរួមការពិភាក្សា គ្នា ដើម្បីលើកឡើងគំនិតផ្តួចផ្តើមក្នុងដំណើរការគ្រប់គ្រង ការធ្វើអាជីវកម្មនិងប្រតិបត្តិការទេសចរណ៍ដោយផ្សារភ្ជាប់ជាមួយនឹងកម្មវិធីបច្ចេកវិទ្យា ៤.០ ផងដែរ។ ពិព័រណ៍ VITM ឆ្នាំ២០២០ បានបង្កើតឱកាសសំរាប់តំបន់មូលដ្ឋាន អង្គការនិងអង្គភាពអាជីវកម្មនានា ក្នុងការផ្សព្វផ្សាយពាណិជ្ជសញ្ញាផលិតផល ព្រមទាំងណែនាំផលិតផលនិងជំរុញការអភិវឌ្ឍន៍ទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ