ពិធីបើកពិព័រណ៍ព្រំដែនវៀតណាម-ចិនលើកទី ១៥
(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ វិច្ឆិកា ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៥ បានបើកនៅទីក្រុង Mong Cai ខេត្ត Quang Ninh។
ដោយមានប្រធានបទ៖ “កិច្ចសហប្រតិបត្តិការមិត្តភាព - ការតភ្ជាប់អភិវឌ្ឍន៍” ពិព័រណ៍គឺជាសកម្មភាពថ្នាក់ជាតិស្តីពីជំរុញពាណិជ្ជកម្មនៅឆ្នាំ ២០២៣។ ពិព័រណ៍នេះមានស្តង់ជាង ៤០០ បង្ហាញផលិតផលកសិកម្មជាង ២.០០០ ប្រចាំខេត្ត ក្រុងប្រមាណ ៣០ នៅវៀតណាម និងចិន។ លោក Ho Quang Huy ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Mong Cai ខេត្ត Quang Ninh បានឲ្យដឹងថា ពិព័រណ៍នេះគឺជាការបន្តការអភិវឌ្ឍ ក្នុងទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីល្អរវាងវៀតណាម និងចិន៖ “ពិព័រណ៍នេះគឺជាស្ពានតភ្ជាប់សម្រាប់ធុរកិច្ចពីភាគីទាំងពីរក្នុងការស្វែងរកដៃគូបណ្តាក់ទុនរួមគ្នា និងភាពជាដៃគូដើម្បីពង្រីកទីផ្សារ។ សកម្មភាពនៅពិព័រណ៍នេះនឹងពង្រីកថែមទៀតនូវអត្តសញ្ញាណវប្បធម៌ពិសេសរបស់ប្រជាជននៅសងខាងព្រំដែន បន្តធ្វើឱ្យទំនាក់ទំនងអ្នកជិតខាងកាន់តែស៊ីជម្រៅ មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងតំបន់ព្រំដែន ប្រកបដោយខ្លឹមសារ ស៊ីជម្រៅ និងប្រសិទ្ធភាព រួមចំណែកទៅក្នុងវិបុលភាពរួមនៃតំបន់នីមួយៗ និងប្រទេសនីមួយៗ៕