ពិធី​បើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩

(VOVWORLD) - ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ (ASIAD ១៩) បានប្រព្រឹត្តទៅជាផ្លូវការនៅមជ្ឈមណ្ឌលកីឡាអូឡាំពិក Hangzhou ខេត្ត Zhejiang ប្រទេសចិន កាលពីយថ្ងៃទី២៣ ខែកញ្ញា។
ពិធី​បើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ - ảnh 1ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ បានប្រព្រឹតត្តិទៅក្រោមប្រធានបទ “ឆ្ពោះទៅអាស៊ី”។ រូបថត៖ ស៊ីនហួ

អញ្ជើញចូលរួមក្នុងពិធីបើកនេះ មានថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិជាច្រើន រួមជាមួយកីឡាករកីឡាការិនីចំនួនជិត ១៣.០០០នាក់។

ជាមួយនឹងប្រធានបទ "ឆ្ពោះទៅអាស៊ី" ពិធីបើកបានឧទ្ទេសនាមអំពីប្រទេសចិនដែលកំពុងឈានចូលយុគសម័យថ្មី ធ្វើសមាហរណកម្មយ៉ាងរឹងមាំជាមួយអាស៊ី និងពិភពលោក ដូចជារលកឆ្ពោះទៅមុខ។ ការសម្តែងនៅក្នុងពិធីបើកគឺជាការរួមផ្សំគ្នានៃបច្ចេកវិទ្យានិងសិល្បៈ ដោយរួមបញ្ចូលនូវវប្បធម៌ប្រពៃណីចិនដ៏វិសេសវិសាល តាមរយៈគំនិតសិល្បៈខុសប្លែក។

ពិធី​បើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ - ảnh 2គណៈប្រតិភូកីឡាវៀតណាមបានចូលរួមពិធីបង្ហូតទង់ជាតិ នាថ្ងៃទី ២២ ខែកញ្ញា។ រូបថត៖ VOV

ភ្លាមៗបន្ទាប់ពីសុន្ទរកថាបើករបស់ប្រធានរដ្ឋចិន លោក Xi Jinping គឺជាការសម្តែងកាំជ្រួចឌីជីថលដ៏អស្ចារ្យ ជំនួសឱ្យកាំជ្រួចប្រពៃណីដើម្បីការពារបរិស្ថាន និងគោរពតាមទស្សនវិទ្យាបៃតងរបស់ ASIAD ១៩។

គណៈប្រតិភូកីឡាវៀតណាមបានចូលរួម ASIAD ១៩ ដោយមានសមាជិកជាង ៥០០ នាក់ ក្នុងនោះមានអត្តពលិកចំនួន ៣៣៧នាក់ គ្រូបង្វឹកចំនួន ៩០ នាក់ និងអ្នកជំនាញចំនួន ១១នាក់។ ក្រុមវៀតណាមនឹងចូលរួមប្រកួតប្រជែងក្នុងកីឡាចំនួន៣១/៤០ ដោយមានគោលដៅយកឈ្នះមេដាយមាស ២-៥គ្រឿង ដោយផ្តោតលើអត្តពលកម្ម អុកចិន និងក្បាច់គុន ហើយខិតខំព្យាយាមឈ្នះសំបុត្រជាច្រើនដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅប្រទេសបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ