ពិធីបើកមហោស្រព ផ្កាបាក់វីត (Buckwheat) លើកទី ៦ នៅទីក្រុង Ha Giang

(VOVWORLD) - នាយប់ថ្ងៃទី ២៨ ខែវិច្ឆិកា មហោស្រព ផ្កាបាក់វីត (Buckwheat) លើកទី ៦   និងពិធីរំលឹកខួបលើកទី ១០ ឆ្នាំ នៃការដាក់បញ្ជូលខ្ពង់រាបថ្ម Dong Van ទៅក្នុងបណ្ដាញឧទ្យាន ភូគព្ភសាស្ត្រសកលរបស់យូណេស្កូ បានប្រព្រឹត្តិទៅនៅទីក្រុង Ha Giang។
ពិធីបើកមហោស្រព ផ្កាបាក់វីត (Buckwheat) លើកទី ៦  នៅទីក្រុង Ha Giang - ảnh 1 ពិធីបើកមហោស្រព ផ្កាបាក់វីត (Buckwheat) លើកទី ៦ នៅទីក្រុង Ha Giang (រូបថត៖ baoquocte.vn)

 អញ្ជើញថ្លែងនៅក្នុងពិធីបើក អនុប្រធានរដ្ឋសភាលោក Uong Chu Luu បាន ឲ្យដឹង ថា ដោយមានកិច្ចខិតខំប្រឹងប្រែងជំនះលើរាល់កាលៈទេសៈ ខេត្ត Ha Giang បានសាមគ្គីគ្នា ប្រែក្លាយការលំបាកឲ្យទៅជាប្រៀបខ្លាំង ដើម្បីអភិវឌ្ឍន៍ និងបើកចេញទិសដៅថ្មី នៅពេល ជ្រើសរើសវិស័យទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។អនុប្រធានរដ្ឋសភាមានក្ដីសង្ឈឹមថា ខេត្តបន្តប្រើប្រាស់សក្តានុពលនិងប្រៀបខ្លាំង ប្រកបដោយប្រសិទ្ធភាព ព្រមទាំង ផ្តោតលើការអភិវឌ្ឍទេសចរណ៍ដ៏សម្បូរបែប ហើយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ខេត្ត Ha Giang ក៏ដូចជាប្តេជ្ញាចិត្តកសាងឧទ្យាន ភូគព្ភសាស្ត្រសកលរបស់យូណេស្កូ ខ្ពង់រាបថ្ម Dong Van ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ