ពិធីបើកវេទិកាយុវជនពិភពលោកលើកទី៤

(VOVWORLD) - នៅថ្ងៃទី ១០ ខែមករា វេទិកាយុវជនពិភពលោក(WYF) លើកទី ៤ បានបើកនៅទីក្រុងរមណីយដ្ឋាន Sharm El-Sheikh នៅឆ្នេរសមុទ្រក្រហម(អេហ្ស៊ីប) ដោយមានការចូលរួមពីគណៈប្រតិភូរាប់រយនាក់មកពីប្រទេសជាច្រើន រួមទាំងប្រមុខរដ្ឋ មន្ត្រីជាន់ខ្ពស់ និងមេដឹកនាំយុវជនអន្តរជាតិផងដែរ។ 
ពិធីបើកវេទិកាយុវជនពិភពលោកលើកទី៤ - ảnh 1

នៅក្នុងសុន្ទរកថាដែលបានផ្ញើទៅកាន់វេទិកា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានផ្លូវចិត្ត។ ប៉ុន្តែ យុវជននៅទូទាំងពិភពលោកនឹងជំនះពុះពារលើបញ្ហាប្រឈមទាំងនេះប្រកបដោយជោគជ័យ ពីព្រោះយុវជនតែងតែបញ្ចេញគំនិតច្នៃប្រឌិតថ្មីៗជានិច្ច។

ដោយមានប្រធានបទ “កូវីដ-១៩៖ ការព្រមានដល់មនុស្សជាតិ និងក្តីសង្ឃឹមថ្មី” វេទិកានេះបានផ្តោតសំខាន់លើការពិភាក្សាអំពីផលប៉ះពាល់ក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ-១៩ត្រូវបានគ្រប់គ្រង បញ្ហាបម្រែបម្រួលអាកាសធាតុ សន្តិសុខសង្គម បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល បរិស្ថាននិងអនាគតរបស់ថាមពលផងដែរ។ តាមការគ្រោងទុក WYF លើកទី៤ នឹងបញ្ចប់នៅថ្ងៃទី ១៣ ខែមករាឆ្នាំ២០២២៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ