ពិធីបើកសន្និសីទអគ្គនាយកគយនៃបណ្តាប្រទេសអាស៊ានលើកទី៣៣

(VOVWORLD) - សន្និសីទអគ្គនាយកគយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៣ បានបើកនាព្រឹកថ្ងៃទី ៤ មិថុនា នៅទីក្រុង Phu Quoc ខេត្ត Kien Giang ដោយមានការចូលរួមពីគណៈប្រតិភូអន្តរជាតិប្រមាណ ១០០ នាក់មកពីគណៈប្រតិភូគយរបស់បណ្តាប្រទេសអាស៊ាន។
ពិធីបើកសន្និសីទអគ្គនាយកគយនៃបណ្តាប្រទេសអាស៊ានលើកទី៣៣ - ảnh 1សាលធំនៃសន្និសីទ (រូបថត៖ haiquanonline.com.vn)

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមិថុនា សន្និសីទគឺជាវេទិកាសម្រាប់សហគមន៍គយអាស៊ាន ដើម្បីបង្កើនការសន្ទនា និងពិគ្រោះយោបល់ជាមួយដៃគូសន្ទនាអាស៊ាន សំដៅសម្រេចបាននូវគោលដៅស្របទៅនឹងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី។ លោកស្រី Nguyen Thi Viet Nga អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកដ្ឋានគយបានឲ្យដឹងថា៖ “សន្និសីទផ្តោតសំខាន់លើខ្លឹមសារទាក់ទងនឹងការឆ្លងកាត់គយ យន្តការផ្លាស់ប្តូរឯកសារអេឡិចត្រូនិកក្នុងច្រកចេញចូលតែមួយរបស់អាស៊ាន និងការទទួលស្គាល់គ្នាទៅវិញទៅមកនៃអង្គភាពអាជីវកម្មអាទិភាព។ គយវៀតណាមនឹងរៀបចំព្រឹត្តិការណ៍នានាក្នុងក្រុមការងារក៏ដូចជាអនុវត្តដំណើរការកិច្ចសហប្រតិបត្តិការក្នុងរយៈពេលមួយឆ្នាំក្នុងនាមជាប្រធាន។ ជាពិសេស ការដែលបណ្តាប្រទេសអាស៊ានអនុវត្តយុទ្ធនាការប្រឆាំងការរត់ពន្ធក៏ជាខ្លឹមសារមួយដែលគយវៀតណាមចាប់អារម្មណ៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ