ពិធីបើកសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ
(VOVWORLD) - ចូលរួមសន្និសីទនេះមានរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ,; តំណាងគណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC); តំណាងគណៈកម្មការទន្លេមេគង្គនៃប្រទេសចំនួន MRC ចំនួន ៤ រួមមានឡាវ កម្ពុជា ថៃ និងវៀតណាម រួមជាមួយអ្នកជំនាញក្នុងតំបន់ និងពិភពលោកជាង ៦០០ នាក់។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV) |
សន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមប្រធានបទ “នវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខទឹក និងការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ” បានបើកនាព្រឹកថ្ងៃទី២ ខែមេសា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
ចូលរួមសន្និសីទនេះមានរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ,; តំណាងគណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC); តំណាងគណៈកម្មការទន្លេមេគង្គនៃប្រទេសចំនួន MRC ចំនួន ៤ រួមមានឡាវ កម្ពុជា ថៃ និងវៀតណាម រួមជាមួយអ្នកជំនាញក្នុងតំបន់ និងពិភពលោកជាង ៦០០ នាក់។
ក្នុងរយៈពេលពីរថ្ងៃនៃសន្និសីទអន្តរជាតិ MRC (ថ្ងៃទី ២ - ៣ ខែមេសា) តំណាងភាគីនានា និងអ្នកជំនាញក្នុងតំបន់ និងពិភពលោក មកពីវិស័យទឹក និងធនធានពាក់ព័ន្ធ ថាមពល អាហារ ការដឹកជញ្ជូន ទន្លេឆ្លងដែន ការគ្រប់គ្រងអាងទន្លេ អភិបាលកិច្ច និងការអភិវឌ្ឍន៍...។ លទ្ធផលនៃសន្និសីទនេះ នឹងត្រូវបានបង្ហាញជូនសន្និសីទថ្នាក់រដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូល MRC ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែមេសា៕