ពិធីបើកសម្ពោធន៍ "ជើងរថយន្តទេសចរណ៍មាស" និងចេញបង្ហាញផលិតផលទេសចរណ៍ “ប្រព័ន្ធផ្សព្វផ្សាយសង្វាតរៀនសូត្រ”

(VOVWORLD) -នាព្រឹកថ្ងៃទី ១០ តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ពិធីបើកសម្ពោធន៍ "ជើងរថយន្តទេសចរណ៍មាស" ទស្សនាទីក្រុងហាណូយ និងចេញបង្ហាញផលិតផលទេសចរណ៍ ជាមួយប្រធានបទ “ប្រព័ន្ធផ្សព្វផ្សាយសង្វាតរៀនសូត្រ”។
ពិធីបើកសម្ពោធន៍  ពិធីបើកសម្ពោធន៍ "ជើងរថយន្តទេសចរណ៍មាស"
និងចេញបង្ហាញផលិតផលទេសចរណ៍ “ប្រព័ន្ធផ្សព្វផ្សាយសង្វាតរៀនសូត្រ”

        នាព្រឹកថ្ងៃទី ១០ តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ពិធីបើកសម្ពោធន៍ "ជើងរថយន្តទេសចរណ៍មាស" ទស្សនាទីក្រុងហាណូយ និងចេញបង្ហាញផលិតផលទេសចរណ៍ ជាមួយប្រធានបទ “ប្រព័ន្ធផ្សព្វផ្សាយសង្វាតរៀនសូត្រ” តភ្ជាប់សណ្ដាគារ ធំៗ ជាមួយទីកន្លែងទេសចរណណ៍ជាច្រើនដូចជា៖ វិថីបុរាណជាមួយរាត្រី Ta Hien តំបន់បឹង Hoan Kiem វត្តសរសរមួយជាដើម។ អញ្ជើញថ្លែងមតិនៅទីនេះ លោកPhung Quang Thang នាយកក្រុមហ៊ុនដំណើរទេសចរណ៍ Hanoitourist បានឲ្យដឹងថា៖

        “ទួរទេសចរណ៍នេះគឺជាដំណើរមាសនៃផ្នែកទេសចរណ៍ទីក្រុងហាណូយ។ ដូច្នេះវាបានបង្កលក្ខណៈងាយស្រូលសម្រាប់ភ្ញៀវទេសចរមកប្រើប្រាស់សេវាកម្មនៃអង្គភាពផ្គត់ផ្គង់សេវាកម្មនៅហាណូយ ហើយក៏ដូចជាទីកន្លែងទេសចរណ៍ដ៏វិសេសវិសាលនៅទីក្រុងហាណូយ។ តាមដំណើរការនៃទួរនេះគឺ ចាប់ពី ៣០ ដល់ ៤០ នាទី នឹងមានជើងរថយន្តចំនួន ១ ទៅទីតាំងទេសចរណ៍នេះក្នុងមួយថ្ងៃ ដើម្បីទទួលភ្ញៀវ និងផ្គត់ផ្គង់សេវាកម្មនានា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ