ពិធីបូកសរុបនិងប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី១៥ ឆ្នាំ ២០២០
(VOVWORLD) - នាយប់ថ្ងៃទី ២៤ តុលា ពិធីបូកសរុបនិងប្រគល់រង្វាន់សារព័ត៌មានជាតិលើកទី ១៥ ឆ្នាំ ២០២០ - ពានរង្វាន់ខ្ពស់បំផុតសម្រាប់អ្នកនិពន្ធដែលមានស្នាដៃសារព័ត៌មានឆ្នើម បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ VOV) |
ពានរង្វាន់សារព័ត៌មានជាតិឆ្នាំ ២០២០ ផ្តល់កិត្តិយសដល់អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធនៃស្នាដៃសារព័ត៌មានឆ្នើមចំនួន ១១២ ក្នុងប្រភេទពានរង្វាន់ចំនួន ១១។ ក្នុងនោះ មានរង្វាន់ពិសេសចំនួន ១, រង្វាន់ A ចំនួន ៩, រង្វាន់ B ចំនួន ២៥, រង្វាន់ C ចំនួន ៤៥, រង្វាន់ លើកទឹកចិត្តចំនួន ៣២ រង្វាន់។ វិទ្យុសម្លេងវៀតណាមទទួលបានរង្វាន់ B ចំនួន ៣ រង្វាន់, C ចំនួន ១ រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន ១។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃថា ក្នុងរយៈពេល ៩៦ ឆ្នាំកន្លងទៅ វិស័យសារព័ត៌មានវៀតណាមមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សារព័ត៌មានក៏ជាអាវុធដ៏មុតស្រួចស្រាវក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ ភាពអវិជ្ជមាន ការបង្ខូចសីលធម៌ និងរបៀបរស់នៅ ព្រមទាំងបានផ្តល់ព័ត៌មានទាន់ពេលវេលា ការដឹកនាំនិងការគ្រប់គ្រងប្រទេស រួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc, សមាជិកអចិន្ត្រៃយ៍ននៃគណៈលេខាមជ្ឈឺមបក្ស លោក Vo Van Thuong ប្រគល់ពានរង្វាន់ពិសេសសម្រាប់ក្រុមអ្នកនិពន្ធ (រូបថត៖ VOV) |
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “កម្លាំងសារព័ត៌មានបន្តលើកកម្ពស់ស្មារតីម្ចាស់ការ លក្ខណៈរហ័សរហួន និងការផ្តល់ទាន់ពេលវេលានូវព័ត៌មានត្រឹមត្រូវដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ទន្ទឹមជាមួយគ្នានោះ សកម្មប្រយុទ្ធប្រឆាំងនឹងព័ត៌មានមូលបង្កាច់ ព័ត៌មានមិនត្រឹមត្រូវដែលប្រឆាំងនឹងបក្ស រដ្ឋ ក៏ដូចជាការកសាងនិងការពារប្រទេសរបស់ប្រជាជន។ ជាងនេះទៅទៀត សារព័ត៌មានពុំការរង្គោះរង្គើ ធ្លាក់អារម្មណ៍ចំពោះផលប៉ះពាល់អាក្រក់នៃគំនិតខុសនិងអវិជ្ជមានចំពោះសេដ្ឋកិច្ចទីផ្សារ។ យ៉ាងណាមិញ បក្ស រដ្ឋ តែងតែប៉ង់ប្រាថ្នានិងតម្រូវឲ្យក្រុមអ្នកសារព័ត៌មានដែលមានឬទ្ធានុភាពនយោបាយ ពូកែខាងជំនាញវិជ្ជាជីវៈ និងមានក្រមសីលធម៌ការងារដ៏បរិសុទ្ធនិងមនុស្សសាស្ត្រ"។
បន្ទាប់ពីរយៈពេល ១៥ ឆ្នាំរៀបចំឡើង ឆ្នាំ ២០២០ ក៏ជាឆ្នាំនៃការកត់ត្រាចំនួនអ្នកនិពន្ធដែលចូលរួមច្រើនជាងគេបំផុតមិនធ្លាប់មាន ដែលមានជាង ១៨០០ ស្នាដៃ មកពី ៦៣/៦៣ សមាគមអ្នកកាសែតនៃខេត្ត-ក្រុងទូទាំងប្រទេសចូលរួមផងដែរ៕