ពិធីបង្ហាញមុខគណះកម្មាធិការមជ្ឈឹម អំពីការបង្ការប្រឆាំងអំពើរពុករលួយ

(VOV)_នាព្រឹកថ្ងទី ៤ កុម្ភះ គណះកម្មាធិការមជ្ឈឹម អំពីការបង្ការ ​ប្រឆាំង​អំពើ ពុករលួយបានបង្ហាញមុខ និងដំណើរកិច្ចប្រជុំលើកទី ១។ នៅទីនេះ លោក To Huy
 Rua សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស​ ប្រធាន​គណះចាត់តាំង
មជ្ឈឹម  បានប្រកាសជាសាធរណះ សេចក្ដីប្រកាស​របស់ការិយាល័យនយោបាយ 
អំពីការ បង្កើតគណះកម្មាធិការមជ្ឈឹម អំពីការ​បង្ការ ប្រឆាំងអំពើរពុករលួយ ចំណុះ ការិយាល័យនយោបាយ។ គណះកម្មាធិការនេះ រួមមានសមាជិកទាំង១៦រូប ដោយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ធ្វើជាប្រធាន។ ថ្លែង មតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនិស្ត​ Nguyen Phu Trong ​បានលើកច្បាស់ថា÷ 
ការបង្កើត គណះកម្មាធិការមជ្ឈឹម អំពីការបង្ការ ​ប្រឆាំងអំពើរពុករលួយ ជាការលាត
ត្រដាង អនុវត្តតាមសេចក្ដីសម្រេចចិត្តនៃ​សន្និបាតមជ្ឈមលើកទី៥(នីតិកាលទី១១)  សំដៅ បង្កើតការបោះជំហានថ្មី ​ច្បាស់លាស់ជាងទៀត ក្នុងការតស៊ូ  ប្រឆាំងអំពើ
ពុករលួយ  និងខ្ចះខ្ចាយ។​ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស Nguyen Phu Trong បាន
សង្កត់ធ្ងន់ថា÷

          “ សមាជិកម្នាក់ៗ កម្មាភិបាលម្នាក់ៗ ដែលធ្វើការ​ក្នុងវិស័យនេះ ត្រូវធ្វើជា​គំរូ  សន្សំសំចៃ សុច្ចរិត យុត្តិធម៌មិនបានអាត្មានិយម។ នាពេលខាង​មុខនេះ​ការរៀបចំ 
ជ្រើស រើសកម្មាភិបាល អនុវត្តយ់ាងម៉ត់ចត់ គុណភាព ​ប្រកបដោយប្រសិទ្ធិភាព 
និងគោរបច្បាប់​…ល៕ ”

ពិធីបង្ហាញមុខគណះកម្មាធិការមជ្ឈឹម អំពីការបង្ការប្រឆាំងអំពើរពុករលួយ - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (http://nld.com.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ