ពិធីបង្ហាញសៀវភៅនិងបើកពិព័រណ៍រូបថត “នៅព្រំដែនសមុទ្រ”

(VOVWORLD) - ពិព័រណ៍នេះបានឧទ្ទេសនាមដល់មហាជនអំពីរូបភាពថ្មីៗបំផុត ដែលឆ្លុះ បញ្ចាំងនូវសកម្មភាពនៅប្រជុំកោះ Truong Sa ផ្ទះរន្ទា DK1 សកម្មភាពរបស់ កម្លាំងសមត្ថកិច្ចសមុទ្រនៅតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងប្រទេសជាតិ ក៏ដូចជាវត្ថុតាងនានាស្ដីពីប្រជុំកោះ Truong Sa និងផ្ទះរន្ទា DK1 ផងដែរ។

ពិធីបង្ហាញសៀវភៅនិងបើកពិព័រណ៍រូបថតក្រោមប្រធានបទ “នៅព្រំដែន សមុទ្រ” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែសីហា នៅរដ្ឋធានីហាណូយ។

        ពិព័រណ៍នេះបានឧទ្ទេសនាមដល់មហាជនអំពីរូបភាពថ្មីៗបំផុត ដែលឆ្លុះ បញ្ចាំងនូវសកម្មភាពនៅប្រជុំកោះ Truong Sa ផ្ទះរន្ទា DK1 សកម្មភាពរបស់ កម្លាំងសមត្ថកិច្ចសមុទ្រនៅតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងប្រទេសជាតិ ក៏ដូចជាវត្ថុតាងនានាស្ដីពីប្រជុំកោះ Truong Sa និងផ្ទះរន្ទា DK1 ផងដែរ។

        ក្នុងឱកាសនេះដែរ រោងបោះពុម្ភអក្សរសាស្ត្រក៏បានបង្ហាញសៀវភៅដោយ ចំណងជើងថា “នៅព្រំដែនសមុទ្រ” របស់អ្នកអក្សរសាស្ត្រ អ្នកកាសែត Lu Mai និងវិស្វករ Tran Thanh។

        គណៈចាត់តាំងក៏បានបំផុសកម្មវិធីទទួលអំណរបុណ្យសំពះព្រះខែដោយប្រធានបទ “ឪពុកនៅឯកោះឆ្ងាយ-កូននៅផ្ទះមានមិត្ត” ឆ្នាំ២០១៩ សំដៅតភ្ជាប់និងជូន អំណោយសម្រាប់កូនៗរបស់កម្មាភិបាល យុទ្ធជនដែលកំពុងបំពេញការងារនៅ កោះសមុទ្រផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ