ពិធីបង្ហូតទង់នៃមហោស្រពកីឡាសិស្សអាស៊ីអាគ្នេយ៍លើកទី១៣

(VOVWORLD) - នាព្រឹកថ្ងៃទី១ មិថុនា នៅកីឡាដ្ឋាន Tien Son (Da Nang) គណៈកម្មាធិការរៀបចំមហហោស្រពកីឡាសិស្សអាស៊ីអាគ្នេយ៍លើកទី១៣ បានប្រារព្ធពិធីបង្ហូតទង់ សំដៅទទួលស្វាគមន៍គណៈប្រតិភូកីឡាសិស្សមកពីគ្រប់ទិសទីចូលរួមមហោស្រពផងដែរ។ 
ពិធីបង្ហូតទង់នៃមហោស្រពកីឡាសិស្សអាស៊ីអាគ្នេយ៍លើកទី១៣ - ảnh 1ទង់ជាតិនៃបណ្តាប្រទេសចូលរួមមហោស្រព (រូបថត៖ Jackie Chan/VOV)

ថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Tran Chi Cuong បានអះអាងថា ទីក្រុង Da Nang នឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរៀបចំមហោស្រពនេះប្រកបដោយជោគជ័យ ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់អត្តពលិកមានការប្រកួតប្រជែងយ៉ាងសប្បាយនិងទាក់ទាញ ដែលពោរពេញទៅដោយសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនទីក្រុង Da Nang ភ្ញៀវទេសចរ ក៏ដូចជាអត្តពលិកមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ពិធីបង្ហូតទង់នៃមហោស្រពកីឡាសិស្សអាស៊ីអាគ្នេយ៍លើកទី១៣ - ảnh 2លោក Tran Chi Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ថ្លែងក្នុងពិធី (រូបថត៖ Jackie Chan/VOV)

សូមរំលឹកឡើងវិញថា មហោស្រពកីឡាសិស្សានុសិស្សអាស៊ីអាគ្នេយ៍លើកទី ១៣ ប្រព្រឹត្តិទៅចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៩ ខែមិថុនា ក្រោមប្រធានបទ “តភ្ជាប់ និងបញ្ចេញពន្លឺចែងចាំង។ មហោស្រពនេះប្រមូលផ្តុំកីឡាករ-កីឡាការិនី និងគ្រូបង្វឹកជាង ១.៣០០ នាក់មកពីប្រទេសចំនួន ១០ ក្នុងតំបន់ដូចជា៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងម្ចាស់ផ្ទះវៀតណាម។ វិញ្ញាសាចំនួនប្រាំមួយត្រូវបានដាក់បញ្ចូលក្នុងការប្រកួតគឺ ហែលទឹក បាល់បោះ វាយសី អត្តពលកម្ម Pencak Silat និង Vovinam ដែលមានខ្លឹមសារសរុបចំនួន ១០៧។ ពិធីបើកមហោស្រពបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១ មិថុនានេះ នៅទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ