ពិធីបង្ហូតទង់អាស៊ាន អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន
(VOVWORLD) - នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើង ដោយចាប់ផ្តើមដំណើរការផ្សាភ្ជាប់យ៉ាងទូលំទូលាយ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងតំបន់។
ទង់អាស៊ានបក់នៅទីស្នាក់ការក្រសួងការបរទេស (រូបថត៖ Tuan Huy/ qdnd.vn) |
ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២២) និងខួបលើកទី ២៧ ទិវាវៀតណាមចូលជាសមាជិកអាស៊ាន (២៨ កក្កដា ១៩៩៥ – ២៨ កក្កដា ២០២២) នាព្រឹកថ្ងៃទី៨ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានប្រារព្ធពិធីបង្ហូតទង់អាស៊ានយ៉ាងឱឡារិក។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son អញ្ជើញធ្វើជាអធិបតីក្នុងពិធីនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា។
គណៈប្រតិភូវៀតណាម និងអន្តរជាតិធ្វើជាសាក្សីក្នុងពិធីបង្ហូតទង់អាស៊ាន (រូបថត៖ Tuan Huy/ qdnd.vn) |
នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើង ដោយចាប់ផ្តើមដំណើរការផ្សាភ្ជាប់យ៉ាងទូលំទូលាយ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងតំបន់។ ឆ្លងកាត់រយៈពេល ៥៥ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ អាស៊ានសព្វថ្ងៃនេះគឺជាអង្គការក្នុងតំបន់ដ៏សំខាន់ មានកិត្យានុភាព និងជោគជ័យបំផុតនៅក្នុងពិភពលោក ដែលជាដំបូលផ្ទះរួមសម្រាប់ប្រជាជនជាង ៦៥០ លាននាក់នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ ជាសហគមន៍សេដ្ឋកិច្ចធំទី ៥ របស់ពិភពលោក ដែលជាដៃគូដ៏គួរឲ្យទុកចិត្ត និងសំខាន់របស់ប្រទេសជាច្រើន ហើយដើរតួនាទីសំខាន់ក្នុងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងដំណើរការផ្សារភ្ជាប់ទំនាក់ទំនងសំខាន់ៗក្នុងតំបន់៕