ពិធីបង្ហូតទង់ និងពិធីរំលឹកខួបលើកទី ៥៦ នៃការបង្កើតអាស៊ាននៅតាមប្រទេសជាច្រើន
(VOVWORLD) - នៅសហព័ន្ធរុស្ស៊ី ពិធីនេះបានធ្វើឡើងនៅអគារពហុមុខងារហាណូយ-ម៉ូស្គូ (INCENTRA) នៅទីក្រុងម៉ូស្គូ ក្រោមអធិបតីភាពរបស់ស្ថានទូតឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេនអាស៊ាន។ នៅក្នុងព្រឹត្តិការណ៍នេះ តំណាងប្រទេសជាសមាជិកអាស៊ានទាំង ១០ បានឧទ្ទេសនាមអំពីម្ហូបអាហារប្រពៃណី ក៏ដូចជាផលិតផលវប្បធម៌ជាតិដ៏វិសេសវិសាលរបស់ប្រទេសខ្លួន។
ពិធីបង្ហូតទង់ (រូបថត៖ VNA) |
កាលពីម្សិលមិញ (ថ្ងៃទី ៨ ខែសីហា) ពិធីបង្ហូតទង់ជាតិ និងពិធីរំលឹកខួបលើកទី ៥៦ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ( ៨ សីហា ១៩៦៧ - ៨ សីហា ២០២៣) ត្រូវបានរៀបចំឡើងនៅតាមប្រទេសជាច្រើន។
នៅសហព័ន្ធរុស្ស៊ី ពិធីនេះបានធ្វើឡើងនៅអគារពហុមុខងារហាណូយ-ម៉ូស្គូ (INCENTRA) នៅទីក្រុងម៉ូស្គូ ក្រោមអធិបតីភាពរបស់ស្ថានទូតឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេនអាស៊ាន។ នៅក្នុងព្រឹត្តិការណ៍នេះ តំណាងប្រទេសជាសមាជិកអាស៊ានទាំង ១០ បានឧទ្ទេសនាមអំពីម្ហូបអាហារប្រពៃណី ក៏ដូចជាផលិតផលវប្បធម៌ជាតិដ៏វិសេសវិសាលរបស់ប្រទេសខ្លួន។
នៅសហរដ្ឋអាមេរិក ពិធីបង្ហូតទង់ និងពិធីរំលឹកខួបលើកទី ៥៦ នៃការបង្កើតអាស៊ានត្រូវបានរៀបចំឡើងនៅសួនឧទ្យាន Bowling Green (ខ័ណ្ឌ Manhattan ទីក្រុងញូវយ៉ក)។ តំណាងប្រទេសប្រធានអាស៊ានដែលកំពុងកាន់អំណាច លោក Winanto Adi អគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងញូវយ៉ក បានសង្កត់ធ្ងន់ថា ពិធីបង្ហូតទង់អាស៊ានត្រូវបានរៀបចំឡើងនៅទីក្រុងញូវយ៉កជាលើកដំបូង ដែលបង្ហាញពីភាពរឹងមាំ និងវត្តមានកាន់តែច្បាស់លាស់អំពីនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចរបស់អាស៊ាននៅទីក្រុងញូវយ៉ក។ តំណាងអាស៊ានជឿជាក់ថាព្រឹត្តិការណ៍នេះនឹងរួមចំណែក រឹតបន្តឹងថែមទៀតនូវសាមគ្គីភាព លើគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងទីក្រុងញូវយ៉ក។
នាថ្ងៃទី ៨ សីហា ដដែលពិធីរំលឹកខួបលើកទី ៥៦ នៃការបង្កើតអាស៊ានបានប្រព្រឹត្តិទៅនៅសាធារណរដ្ឋឆែក ហូឡង់ និងវេណេស៊ុយអេឡាផងដែរ៕