ពិធីបុណ្យខួបស្ដេចហុង បានប្រារព្ធឡើងនៅប្រទេសជាច្រើនជុំវិញពិភពលោក
(VOVWORLD) - រួមជាមួយបរិយាកាសរំលឹកបុណ្យខួបស្ដេចហុង នាថ្ងៃទី ២៩ មេសា សហគមន៍ ជនវៀតណាមនៅប្រទេសជាច្រើននៅជុំវិញពិភពលោកបានរៀបចំពិធីបុណ្យដ៏ត្រចះត្រចង ក្នុងគោលបំណងរំលឹកនិងសម្តែងការដឹងគុណចំពោះបណ្ដាស្ដេចហុង។
ពិធីបុណ្យខួបស្ដេច Hung នៅទីក្រុងម៉ូស្កូ សហព័ន្ធរុស្ស៊ី ។ (រូបថត៖ VOV) |
នៅទីស្នាក់ការសមាគមជនវៀតណាមនៅរដ្ឋធានី Vientaine (ឡាវ) សមាគមជនវៀតណាមនៅឡាវបានសហការជាមួយសមាគមជនវៀតណាមនៅរដ្ឋធានី Vientaine រៀបចំពិធីបុណ្យខួបស្ដេច Hung ឆ្នាំ ២០២៣។ ចូលរួមពិធីនេះមានសហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសឡាវនិងតំណាងអាណិកជនមកពីប្រទេសជាច្រើននៅលើពិភពលោក។
នៅប្រទេសថៃ សហគមន៍ជនវៀតណាមនៅខេត្ត Udon Thani ភាគពាយ័ព្យនៃប្រទេសថៃបានរៀបចំពិធីបុណ្យខួបស្ដេច Hung ឆ្នាំ ២០២៣។ នេះជាឆ្នាំទី ៥ ជាប់ៗគ្នាដែលពិធីបុណ្យខួបស្តេចហុងត្រូវបានប្រជាជនរៀបចំឡើងដើម្បីរំលឹកគុណូបការៈរបស់បណ្តាស្តេចហុង ក្នុងការកសាងនិងការពារប្រទេសជាតិ។
នៅសហព័ន្ធរុស្ស៊ី វិទ្យាស្ថានហូជីមិញចំណុះសាកលវិទ្យាល័យជាតិ St. Petersburg បានប្រារព្ធពិធីបុណ្យខួបស្ដេចហុង ជាសកល ដោយមានការចូលរួមរបស់ប្រជាជន វៀតណាម និងនិស្សិតដែលកំពុងសិក្សានៅរដ្ឋធានីភាគខាងជើងនៃរុស្ស៊ី ក៏ដូចជាមិត្តភក្តិរុស្ស៊ីរបស់វៀតណាមផងដែរ៕