ពិធីបុណ្យចូលឆ្នាំថ្មី ២០១៤ នៅឃុំកោះ Sinh Ton
|
យុទ្ធជននៅកោះ Sinh Ton ត្រៀមរៀបចំឲ្យពិធីបុណ្យចូលឆ្នាំថ្មី ២០១៤ (Image: tno.vn) |
(VOVworld) – នាថ្ងៃទី ២៤ ធ្នូ ក្រុមការងារនៃយោធភូមិភាគទី ៤ កងទ័ពជើងទឹក វៀតណាមបានទៅសាកសួរសុខទុកនិងជូនពរបុណ្យចូលឆ្នាំថ្មី ២០១៤ កងទ័ពនិងប្រជាជននៅឃុំកោះ Sinh Ton និងស្រុកកោះ Truong Sa។ ការងារត្រៀម
រៀបចំបុណ្យចូលឆ្នាំថ្មី ២០១៤ សំរាប់ប្រជាជននិងយុទ្ធជននៅទីនេះត្រូវបាន
ថ្នាក់ដឹកនាំឃុំនិងមេបញ្ជាការអង្គភាពរៀបចំជាស្រេច។ ប្រធានគណៈកម្មាធិការ
ប្រជាជនឃុំ Sinh Ton លោក Trinh Cong Ly បានឲ្យដឹងថា៖
“នាបច្ចុប្បន្ននេះជីវភាពរស់នៅរបស់ប្រជាជននៅកោះកាន់តែស្ថិរភាពពីមួយ
ថ្ងៃទៅ មួយថ្ងៃ។ ប្រជាជននៅទីនេះបានដាំបន្លែ ចិញ្ចឹមមាន់ទា ជាដើម។ ក្រៅពីទំនិញចាំបាច់ដែលត្រូវបានផ្ញើរមកពីដីគោកនិងអំណោយរបស់រដ្ឋ យើងខ្ញុំនឹង
មានសាច់ជ្រូកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ២០១៤ នេះដែរ។”
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជននិងយុទ្ធជននៅកោះជានិច្ចកាលទទួលបានការយកចិត្តទុកដាក់ទាំងខាងសម្ភារៈនិងស្មារតី។ លោក Nguyen Van Hanh ជាជនរស់នៅលើកោះ Sinh Ton បានចែករំលែកថា ៖ ជីរភាពរស់នៅលើកោះនាបច្ចុប្បន្នគ្រប់គ្រាន់ល្អបង្គួរ។ ក្នុងពិធីបុណ្យតេតប្រពៃណី នឹងរៀបចំកម្មវិធីប្រគួតកីឡាមួយចំនួនដើម្បីឲ្យយុទ្ធជនកម្មាភិបាលនិងប្រជាជននៅ កោះជួបប្រាស្រ័យនិងចូលរួមទទួលបុណ្យតេតប្រពៃណីដោយគ្រប់គ្រាន់៕