ពិធីបុណ្យទីក្រុងហូជីមិញ-សមាហរណកម្មនិងអភិវឌ្ឍន៍ឆ្នាំ ២០១៦


ពិធីបុណ្យទីក្រុងហូជីមិញ-សមាហរណកម្មនិងអភិវឌ្ឍន៍ឆ្នាំ ២០១៦ - ảnh 1
ពិធីបុណ្យទីក្រុងហូជីមិញ-សមាហរណកម្មនិងអភិវឌ្ឍន៍ឆ្នាំ ២០១៦ (VNA)

(VOVworld) – នាយប់ថ្ងៃទី ១ ធ្នូ ពិធីបុណ្យទីក្រុងហូជីមិញ-សមាហរណកម្មនិង
អភិវឌ្ឍន៍ឆ្នាំ ២០១៦ បានបើកជាផ្លូវការនៅសួនឧទ្យាន ៣០ មេសានៅខ័ណ្ឌ ទី
១ ទីក្រុងហូជីមិញ។ នេះគឺជាលើកទី ៤ ដែលពិធីបុណ្យត្រូវបានរៀបចំឡើងដោយ
មានការចូលរួមរបស់ស្ថានកុងស៊ុលបណ្ដាប្រទេសប្រចាំនៅវៀតណាម ចំនួន ២៥
 រួមជាមួយអង្គការអន្តរជាតិនានា។ ថ្លែងមតិនៅទីនេះ លោក  Nguyen Thanh
Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖ ទីក្រុង
មានទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសចំនួន ៤៤ លើ ទ្វីប
ចំនួន ៥ ហើយទទួលបានលទ្ធផលជាក់ស្តែង រួមចំណែកក្នុងគោលដៅ កសាង
ទីក្រុងដែលមានគុណភាពរស់នៅល្អទំនើបនិងអរិយធម៌។ ជាពិសេស សហគម
ន៍ប្រជាពលរដ្ឋបរទេសរស់នៅរៀនសូត្រនិងធ្វើការនៅទីក្រុងហូជីមិញ បាននិង
កំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍របស់ទីក្រុង។ លោក Nguyen
Thanh Phong មានគោលបំណងថា៖ សហគមន៍ជនបរទេសបន្តរួម ដំណើរជា
មួយប្រជាពលរដ្ឋទីក្រុងក្នុងការកសាងការពារនិងអភិវឌ្ឍន៍ទីក្រុង ហូជីមិញ
ក្លាយឲ្យទៅជាទីកន្លងមកដល់ស្និទ្ធស្នាលនិងរាក់ទាក់ចំពោះមនុស្សគ្រប់រូប៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ