ពិធី​បុណ្យ​ទេសចរណ៍ឆ្នេរ​សមុទ្រ​ Sam Son ​ឆ្នាំ​២០២២

(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែមេសា នៅទីលានទីក្រុង Sam Son ខេត្ត Thanh Hoa ពិធីបុណ្យទេសចរណ៍ឆ្នេរសមុទ្រ Sam Son ឆ្នាំ ២០២២ បានបើកជាផ្លូវការ។

ដោយប្រធានបទ “Sam Son ហោះហើយខ្ពស់ និងទៅដល់ទីឆ្ងាយ” ពិធីបុណ្យឆ្នាំនេះបានគូសសញ្ញាខួបលើក ១១៥ ឆ្នាំនៃវិស័យទេសចរណ៍ទីក្រុង Sam Son និងខួបលើក ៥ឆ្នាំនៃការបង្កើតទីក្រុង។

ពិធីបុណ្យឆ្នាំនេះគួរឱ្យចាប់អារម្មណ៍តាំងពីឆាកសម្តែងពិសេសនៃរាត្រីបើក។ ឆាកសម្តែងត្រូវបានរៀបចំឡើងដោយផ្អែកលើអក្សរចំនួន ៦ ដែលបង្កើតជាឈ្មោះ "S.A.M S.O.N" ជាមួយនឹងរូបភាពនៃស្គរសំរិទ្ធ Dong Son និងលំនាំបែប Au Lac បុរាណ។ កាលប្បវត្តិនៃទឹកដី Thanh Hoa និង Sam Son រួមបញ្ចូលបច្ចុប្បន្នកាលនិងនាគតនៃទឹកដីប្រវត្តិសាស្រ្ត ១១៥ឆ្នាំ នឹងត្រូវបានបង្ហាញឡើងវិញដោយតូរ្យតន្រ្តី។ លោក Bui Quoc Dat អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Sam Son បានឲ្យដឹងថា៖ “យើងខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍រដូវកាលទេសចរណ៍ថ្មីឆ្នាំ២០២២។ ដើម្បីស្វាគមន៍រដូវកាលទេសចរណ៍ដ៏អធឹកអធម ទីក្រុងបានរៀបចំលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបើកដំណើរការឡើងវិញ។ កម្មវិធីបើកពិធីបុណ្យ Sam Son ឆ្នាំ ២០២២ នឹងត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិវៀតណាម និងមានការបាញ់កាំជ្រួចកម្រិតទាបផងដែរ។”

បន្ទាប់ពីរាត្រីបើកពិធីបុណ្យទេសចរណ៍ឆ្នេរសមុទ្រ Sam Son ក្នុងឱកាសទិវា ៣០ខែមេសានិងថ្ងៃទី១ខែឧសភា រំពឹងថានឹងមានកម្មវិធីសម្តែងសិល្បៈ វប្បធម៌ និងដំណើរកម្សាន្តដ៏ទាក់ទាញ ដែលអូសបន្លាយរយៈពេល ៤ ខែទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ