ពិធីបុណ្យទេសចរណ៍ធំបំផុតក្នុងឆ្នាំជិតនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ

(VOVWORLD) - ពិធីបុណ្យនេះជាព្រឹត្តិការណ៍សំដៅជួយជ្រោមជ្រែងកម្មវិធីជំរុញទេសចរណ៍ក្នុងស្រុក ដែល បំផុសឡើងដោយរដ្ឋាភិបាល ជាមួយនឹងពាក្យស្លោក “ជនវៀតណាមធ្វើដំណើរ ទេសចរណ៍នៅវៀតណាម” ព្រមទាំងស្ដារសកម្មភាពទេសចរណ៍ក្នុងស្រុកឡើងវិញ ក្រោយពីផលប៉ះពាល់ដោយសារជម្ងឺរាតត្បាត កូវីដ ១៩ ផងដែរ។ 

ពិធីបុណ្យទេសចរណ៍ធំបំផុតក្នុងឆ្នាំជិតនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ - ảnh 1គណៈចាត់តាំងផ្លាស់ប្ដូរព័ត៌មានអំពីពិធីបុណ្យជំរុញទេសចរណ៍និងវប្បធម៌ ម្ហូបអាហារហាណូយឆ្នាំ២០២១។ (រូបថត៖ BNews)
“ពិធីបុណ្យជំរុញទេសចរណ៍និងវប្បធម៌ម្ហូបអាហារហាណូយឆ្នាំ២០២១” នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១៦ដល់ថ្ងៃទី១៨ មេសា នៅមណ្ឌលវិមានស្ដូបស្ដេច Ly Thai To ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ដោយនាំមកនូវទួរទេសចរណ៍ ផលិតផលទេសចរណ៍ ថ្មីថ្មោង ចំនួនរាប់ពាន់ ដោយមានការផ្សព្វផ្សាយក្រោមរូបភាពយ៉ាងសម្បូរបែប។ ពិធី បុណ្យនេះជាព្រឹត្តិការណ៍សំដៅជួយជ្រោមជ្រែងកម្មវិធីជំរុញទេសចរណ៍ក្នុងស្រុក ដែល បំផុសឡើងដោយរដ្ឋាភិបាល ជាមួយនឹងពាក្យស្លោក “ជនវៀតណាមធ្វើដំណើរ ទេសចរណ៍នៅវៀតណាម” ព្រមទាំងស្ដារសកម្មភាពទេសចរណ៍ក្នុងស្រុកឡើងវិញ ក្រោយពីផលប៉ះពាល់ដោយសារជម្ងឺរាតត្បាត កូវីដ ១៩ ផងដែរ។ លោកស្រី Dang Huong Giang នាយកមន្ទីរទេសចរណ៍ទីក្រុងហាណូយឲ្យដឹងថា៖ “យើងខ្ញុំសង្ឃឹមថា ពិធីបុណ្យលើកនេះ នឹងខុសប្លែកពីលើកមុនៗ ដោយសារយើង ទើបនឹងបានឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយដោយសារជម្ងឺ កូវីដ ១៩ ហេតុដូច្នេះ ឥឡូវនេះយើងត្រូវការជំរុញវិស័យទេសចរណ៍ ត្រូវការតភ្ជាប់គ្នារវាងបណ្ដាសហគ្រាស ដើម្បីធ្វើយ៉ាងណាមានផលិតផលដោយគុណភាពល្អបំផុត គួរឲ្យទាក់ទាញចំពោះ ប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ