ពិធីបុណ្យបង្កងយក្សត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងនៅ Cam Ranh

(VOVWORLD) - ពិធីបុណ្យនេះគឺជាឱកាសដើម្បីផ្សព្វផ្សាយផលិតផលបង្កងយក្សដ៏ល្បីល្បាញតាំងពីយូរលង់មករបស់ទីក្រុង ហើយតភ្ជាប់ពាណិជ្ជកម្មដើម្បីស្វែងរកទីផ្សារលក់ផលិត ផល រួមចំណែកជំរុញការប្រើប្រាស់ជលផលក្នុងស្រុកក៏ដូចជាការនាំចេញទៅកាន់ ទីផ្សារអន្តរជាតិ។

ពិធីបុណ្យបង្កងយក្ស Cam Ranh ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១១ ខែសីហា។ នេះជាលើកទីមួយហើយដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Cam Ranh។
ពិធីបុណ្យនេះគឺជាឱកាសដើម្បីផ្សព្វផ្សាយផលិតផលបង្កងយក្សដ៏ល្បីល្បាញតាំងពីយូរលង់មករបស់ទីក្រុង ហើយតភ្ជាប់ពាណិជ្ជកម្មដើម្បីស្វែងរកទីផ្សារលក់ផលិត ផល រួមចំណែកជំរុញការប្រើប្រាស់ជលផលក្នុងស្រុកក៏ដូចជាការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លើសពីនេះ Cam Ranh ក៏រួមបញ្ចូលការឃោសនាស្តីពីការតំរង់ ទិសសម្រាប់ការអភិវឌ្ឍតំបន់ចិញ្ចឹមស្របតាមផែនការមេ តាមដានប្រភពដើមនៃ កូនពូជ និងតំបន់ចិញ្ចឹម; ផ្ទេរ និងបង្ហាញបច្ចេកវិទ្យាថ្មីៗ បង្ការទប់ស្កាត់ការបំពុល បរិស្ថានក្នុងការចិញ្ចឹមបង្កងយក្ស Cam Ranh។ ពិធីបុណ្យលើកនេះមានសកម្មភាពដូចជា៖ កម្មវិធីសិល្បៈបើកពិធីបុណ្យ; ពិធី បុណ្យវប្បធម៌ ម្ហូបអាហារ និងការតាំងពិពណ៌ - តភ្ជាប់ពាណិជ្ជកម្មបង្កងយក្ស ជលផល និងផលិតផល OCOP; ការប្រកួតធ្វើម្ហូបពីបង្កងយក្ស Cam Ranh និងបង្កើតកំណត់ ត្រាវៀតណាម "ម្ហូប ១២០ មុខធ្វើពីបង្កងយក្ស Cam Ranh" និងការសម្ដែងសិល្បៈ ប្រជាប្រិយ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ